ក្រសួង​សាធារណការ​​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​​ថែទាំ​ផ្លូវ​ក្នុងប្រទេស​កម្ពុជា​​

13-12-2018 11:50 am 1157
  ស្តាប់
ស្តាប់ជាសំឡេង


​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដាក់ឱ្យ​ដំណើការ​ជា​ផ្លូវការ​នូវ " កម្មវិធី​ថែទាំ​ផ្លូវ ដែលមាន​ឈ្មោះថា (ROAD CARE Mobile App) " ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ រាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​ផ្លូវ​ខូច​នៅ​តំបន់​របស់ខ្លួន កាន់តែ​ងាយស្រួល និង​បាន​ឆាប់រហ័ស​តាមរយៈ​ទូរស័ព្ទដៃ (Smart Phone)​។

​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការជួសជុល​ផ្លូវ​ខូចខាត​ឲ្យ​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស នូវ​ផ្លូវ​ដែល​ខូតខាត និង​ដឹង​អំពី​ព័ត៌មាន​ផ្លូវ​ក្នុងប្រទេស​កម្ពុជា ដែល​ទទួលរង​ការខូចខាត ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា ថែទាំ​ផ្លូវ​ក្នុងប្រទេស​កម្ពុជា ដែលមាន​ឈ្មោះថា (ROAD CARE Mobile App)​។​

​បើតាម​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​ថា កម្មវិធី​ថែទាំ​ផ្លូវ ដែលមាន​ឈ្មោះថា (ROAD CARE Mobile App) នេះ នឹង​ផ្ដល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ក្រសួង​សាធារណការ នូវ​ព័ត៌មាន​ដែល​អ្នកប្រើប្រាស់​ផ្លូវ ឃើញ​ផ្លូវ​សំបុកមាន់ ផ្លូវ​ដែល​ខូចខាត អាច​រាយការណ៍​មក​ក្រសួង​សា​ធា​រការ តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​បាន ដោយ​គ្រាន់តែ​ថតរូប​ផ្លូវ​ដែល​ខូចខាត​ផ្ញើរ​ឱ្យមក​ក្រសួង នោះ​ក្រសួង​នឹង​ឱ្យ​ក្រុមការងារ​ចុះទៅ​ជួសជុល​ផ្លូវ​នោះ​តែម្ដង ............

​សំឡេង​៖

​ម្យ៉ាងវិញទៀត​លោក​ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​ថ្នាក់​គ្រប់គ្រង​បច្ចេកទេស​ផ្លូវថ្នល់ អង្គភាព​ទទួលបន្ទុក​បច្ចេកទេស​ជួសជុល​ថែទាំ​ផ្លូវថ្នល់ អ្នកអនុវត្ត​ការងារ​ជួសជុល​ថែទាំ​ផ្លូវថ្នល់ ត្រួវរួមមគ្នា​ខិតខំ​ប្រឹងប្រែ​ងយកចិត្ត​ទុក​ដាក់ពង្រឹង​ការងារ​សាងសង់ ជួសជុល​ថែទាំ​ផ្លូវ​ឲ្យ​កាន់តែ​ប្រសើរឡើង ជាពិសេស​ត្រូវ​ពង្រឹង​ទៅលើ​ស្តង់ដារ​គុណភាព​ផ្លូវ ជួសជុល​ផ្លូវ​អោយបាន​ទាន់ពេលវេលា ដើម្បី​ឆ្លើយតប​ទៅនឹង​ការរាយការណ៍​របស់​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា ការប្រកាស​ដាក់​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា កម្មវិធី​ថែទាំ​ផ្លូវ ដែលមាន​ឈ្មោះថា (ROAD CARE Mobile App) របស់​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ​ញ​ជូន​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨​។ កម្មវិធី​ថែទាំ​ផ្លូវ ដែលមាន​ឈ្មោះថា (ROAD CARE Mobile App) នេះ ប្រជាពលរដ្ឋ​ដែលមាន​ស្មា​ត​ហ្វូន (​ទូរស័ព្ទ​) អាច​ដោ​ន​ឡូត​បាន ដោយ​គ្រាន់តែ​វាយ​ឈ្មោះ ROAD CARE Mobile App៕

 ពាក្យគន្លឹះ  ក្រសួងសាធារណការ

ព័ត៌មានផ្សេងទៀត