រដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងហើយ លើសេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្មច្បាប់ គណបក្សនយោបាយ ក្នុងបំណងបើកផ្លូវឲ្យមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិ ទាំង១១៨រូប ដែលជាប់បម្រាម មានសិទ្ធិធ្វើនយោបាយឡើងវិញ។
ប៉ុន្តែលោកផៃ ស៊ីផាន បានប្រាប់ពីនីតិវិធី ក្នុងការស្នើសុំនេះ គឺអ្នកមានឈ្មោះជាប់បម្រាមជាសាម៉ីខ្លួនផ្ទាល់ ត្រូវសរសេរលិខិតទៅនាយករដ្ឋមន្ត្រី ឬតាមរយៈក្រសួងមហាផ្ទៃ... ហើយមិនមែនមានន័យថា អ្នកទាំង១១៨រូប ត្រូវបានលើកលែងទាំងអស់នោះទេ បើទោះជាអ្នកទាំងនោះជាប់បម្រាមជាកញ្ចប់ក៏ដោយ...។
ទាក់ទងនឹងការព្រមានរបស់លោកសម រង្ស៊ី ដល់មន្ត្រីរបស់ខ្លួនណា ដែលព្រមទទួលយក ការផ្តល់នីតិសម្បទា ពីលោកហ៊ុន សែន ថាជាអ្នកក្បត់បក្ស ត្រូវលោកផៃ ស៊ីផាន ចាត់ទុកថា លោកសម រង្ស៊ី មានមូលដ្ឋានផ្តាច់ការ អ្នកណានៅជាមួយខ្លួនជាមិត្ត អ្នកណាចេញពីខ្លួនជាសត្រូវ...ពិតជាគួរឲ្យខ្លាច។ ប៉ុន្តែលោកផៃ ស៊ីផាន បង្ហើបថា លោកសម រង្ស៊ី គួររៀបចំឥរិយាបថឡើងវិញ ក្នុងនាមជាខ្មែរដូចគ្នា មិនមែនមានឯង អត់អញ មានអញអត់ឯងទេ ហើយត្រូវបកមករកវប្បធម៌សន្ទនាឡើងវិញ ឈប់ប្រមាទ ឈប់សំអុយអ្នកដទៃ...។ លោកបញ្ជាក់ថា វប្បធម៌សន្ទនានេះ អាចនឹងលេចចេញជារូបរៀង បន្ទាប់ពីការផ្តល់នីតិសម្បទា ដល់បុគ្គលនីមួយៗ តាមស្មារតីវិសោធនកម្មច្បាប់នេះ ....
ជាបន្តសូម ស្តាប់ការលើកឡើងរបស់លោកផៃ ស៊ីផាន តាមរយៈកិច្ចសម្ភាសន៍ជាមួយខុន ប៊ុនថុល ដូចតទៅ៖