លោក​យន្ត មីន ព្រមាន​ចាត់វិធានការ​ក្តៅ​រាល់​សំណង់​ដែល​គ្មាន​បទដ្ឋាន​បច្ចេកទេស​នៅ​ខេត្ត​ព្រះសីហនុ​

12-12-2018 10:54 am 709

​ចាប់ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨​តទៅ គ្រប់​ម្ចាស់​ការដ្ឋាន​សំណង់​ដែល​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​ការណែនាំ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដោយ​បន្ត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្តាប់ធ្នាប់​នោះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ នឹង​ចាត់វិធានការ​ក្តៅ ដោយ​អាច​ឈាន​ដល់​បិទ​ការដ្ឋាន​តែម្តង​។​នេះ​ជា​ការលើកឡើង របស់​លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នៅក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ​។ 

​លោក​យន្ត មីន បន្តថា មូលហេតុ​ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សម្រេច​ឈានដល់​បិទ​ការដ្ឋាន​សំណង់​ដែល​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​នោះ​ដោយសារ​តែ​កន្លងមក រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ចំណាយ​ពេល​អប់រំ​ណែនាំ​ជា​បន្តបន្ទាប់ ប៉ុន្តែ​នៅ​មាន​ម្ចាស់​ការដ្ឋាន​សំណង់​ខ្លះ មិនបាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​សោះ​។​ទន្ទឹមនឹងនោះ​លោក​អភិបាលខេត្ត ក៏​បាន​រំលឹក​អោយ​មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​រួមគ្នា​បំពេញ​ការងារ​នេះ​អោយបាន​ពេញលេញ​ផងដែរ​ដើម្បី​ធានា​ឲ្យបាន​ប្រសិទ្ធភាព​ខ្ពស់​៕

 ពាក្យគន្លឹះ  លោកយន្ត មីន

ព័ត៌មានផ្សេងទៀត