សាលាក្រុង​ប្រកាស​ពី​ការរៀបចំ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​នៅ​វិមាន​ឈ្នះ ឈ្នះ​

10-12-2018 10:24 am 1132
រូបតំណាង

​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ -​អន្តរជាតិ និង​គណៈកម្មការ​អន្តរ​ក្រសួង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា នឹង​រៀបចំ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៨ ឈាន​ចូល​ឆ្នាំ​២០១៩ នៅ​វិមាន​ឈ្នះ ឈ្នះ ស្ថិត​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ លី យ៉ុង​ផាត់ មហាវិថី​ឈ្នះ ឈ្នះ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ នា​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ដោយ​មាន​ការរៀបចំ​ប្រគំ​តន្ត្រីសម័យ​ខ្នាត​ធំ អម​ដោយ​ស្តង់​តាំងពិព័រណ៍​ផលិតផល ការសម្តែង​សិល្បៈ​បុរាណ​ខ្មែរ​-​សម័យ ជាច្រើន​ប្រភេទ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​៕

ព័ត៌មានផ្សេងទៀត