វិធី​ទុក​ពូជ​ខ្ទឹម​ស្លឹក​

10-12-2018 9:25 am 1044

​ជាធម្មតា ខ្ទឹម​មាន​អាយុ​១​ខែ​៥​ថ្ងៃ យើង​អាច​ដក​ទៅ​លក់​បាន ប៉ុន្តែ បើ​ចង់​រក្សា​ខ្ទឹម​ទុក​ធ្វើ​ពូជ ត្រូវ​រក្សាទុក​លើ​ថ្នាល​១​ខែ​កន្លះ ទៅ​២​ខែ (​ចំពោះ​រដូវវស្សា​) ទើប​ដក​ទុក ។​

​នៅ​រដូវប្រាំង អាច​ទុក​រហូត​ដល់​២​ខែ​កន្លះ ទៅ​៣​ខែ ព្រោះ​នៅ​រដូវប្រាំង មើម​ខ្ទឹម​មិន​សូវ​ល្អ ទុក​យូរ​បន្តិច​ទើប​មើម​ធំ ហើយ​ចាស់​ល្អ ។​

​បន្ទាប់​ពី​ដក​ហើយ ត្រូវ​កាត់​ស្លឹក​ចេញ​ខ្លះ ដើម្បី​ឱ្យ​ហាល​ឆាប់​ស្ងួត រួច​យក​ទៅ​ហាលថ្ងៃ​ក្នុង​រយៈពេល​១​ទៅ​២​ថ្ងៃ បន្ទាប់មក ចង​សំដិល​ទុក​ក្នុងផ្ទះ ឬ​ទុកដាក់​សំដិល​នៅលើ​ធ្នើ​រហូត​ដល់​ពេល​ដាំ ។​

​ពូជ​ខ្ទឹម​ស្លឹក ត្រូវបាន​បែងចែក​ជា​២​ប្រភេទ ៖

- ពូជ​ស្ងួត​៖ ជា​ពូជ​ដែល​ទុក​ក្នុង​រយៈពេល​២​ទៅ​៣​ខែ បន្ទាប់​ពី​ដក ។ ពូជ​ដែល​ទុក​ត្រឹម​រយៈពេល​២​ទៅ​៣​ខែ​នេះ ឆាប់​ដុះ (​រយៈពេល​៣​ថ្ងៃ​ដុះ​ពន្លក​) ។​

- ពូជ​សើម​៖ ជា​ពូជ​ដែល​រក្សាទុក​ក្នុង​រយៈពេល​១​ខែ​កន្លះ ពូជ​នេះ ដុះ​លូតលាស់​មិនល្អ ហើយ​ក្រ​ដុះ​ណាស់ គឺ​រហូត​ដល់​១០​ថ្ងៃ ទើប​ដុះ ។ 

​ដកស្រង់​ចេញពី​សៀវភៅ មេរៀន​កសិករ របស់​អង្គការ​សេ​ដាក ៕

ព័ត៌មានផ្សេងទៀត