វិធីសាស្ត្រ​​ការពារ​​Computer​​ពី​ការវាយប្រហារ​​ដោយ​Virus

06-12-2018 4:39 pm 5700
ការការពារកុំព្យូទ័រពីការវាយប្រហារដោយមេរោគក៏ជារឿងសំខាន់មួយដែរ

​យើង​សូម​លើកយក​នូវ​គន្លឹះ​តូច​មួយ​មក​និយាយ​ដែល​ទាក់ទង​ទៅ​និង​វិធីសាស្ត្រ​ក្នុង​ការការពារ​Computer របស់​លោកអ្នក​កុំឲ្យ​ទទួលរង​ការវាយ​ប្រ​ហារ​ពី​Virus​។ ដូចដែល​យើង​ដឹង​ហើយ​ថា​សព្វថ្ងៃ​Virus កំពុងតែ​រាលដាល​គ្រប់​ប្រទេស ហើយ​វា​មាន​ច្រើន​ប្រភេទ​ទៀតផង ។ ដូចនេះហើយ​ក្នុងនាម​យើង​ជា​អ្នកប្រើប្រាស់ ត្រូវ​ដឹង​ពី​វិធី​ក្នុង​ការការពារ ដើម្បី​ជួស​ការបាត់បង់​ទិន្នន័យ ។ 

​វិធីសាស្ត្រ​ទី​១៖ USB Flash យើង​មិនគួរ​យក​Memory Flash របស់​អ្នកដទៃ​យកមក​បើក​ប្រើប្រាស់​ដោយ​មិន​ឆ្លងកាត់​ការ​Scan​មេរោគ​ជាមុន​នោះឡើយ ។ ដូចនេះ​យើង​អាច​ប្រើប្រាស់​នូវ​កម្មវិធី​មួយ​ឈ្មោះថា USB Disk Security ដើម្បី​Scan​នូវ​រាល​External Storage​ទាំងឡាយ ដែល​អ្នក​បាន​ភ្ជាប់​ជាមួយ​Computer​របស់​អ្នក ។ 

Link download: https://download.cnet.com/USB-Dis…/3000-2239_4-10708708.html

​វិធីសាស្ត្រ​ទី​២៖ អ្នក​មិនគួរ​Download នូវ​រាល់​កម្មវិធី​ទាំងឡាយណា​ដែល​មិនមាន​ប្រភព​ច្បាស់លាស់​យកមក​Install​ក្នុង​Computer របស់​អ្នក​ឡើយ ជាពិសេស​ប្រភទ​File Crack​។​

​វិធីសាស្ត្រ​ទី​៣៖ កម្មវិធី​កម្ចាត់​មេរោគ (Anti-Virus) យើង​ត្រូវតែមាន​ព្រោះ​វា​អាចជួយ​យើង​ឲ្យ​រួច​ផុតពី​ការឆ្លង​មេរោគ​អស់ទាំង​នោះបាន ។ យើង​ត្រូវ​ជ្រើស​នូវ​កម្មវិធី​កម្ចាត់​មេរោគ​មួយ ដែល​អ្នក​គិតថា​ល្អ តែ​អ្នក​មិនគួរ​ប្រើប្រាស់​Crack​ឡើយ ។ 

Note: សម្រាប់​អ្នក​ដែល​ប្រើប្រាស់​នូវ​ប្រភេទ​Window 10 ដែល​បាន​អញ្ញា​ប័ណ្ណ (License) លោកអ្នក​មិនបាច់​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ (Anti-Virus) បន្ថែម​ក៍បាន ព្រោះថា​វា​មាន​ប្រព័ន្ធ​ការពារ​មេរោគ​ខ្លាំង​រួចទៅហើយ​គឺ Window Defender ដូចនេះ​អ្នក​គ្រាន់តែ​ធ្វើការ​Update​ជាប្រចាំ​ជាការ​ស្រេច​៕

ប្រភព៖ antkh

ព័ត៌មានផ្សេងទៀត