យប់មិញ​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​២​កន្លែង​ស្លាប់​និង​របួស​៣​នាក់​

05-12-2018 9:57 am 1082

​នៅ​វេលា​យប់​ថ្ងៃ​ទី​០៤ ធ្នូ ឆ្នាំ​២០១៨ មាន​ករណី​គ្រោះ​អគ្គីភ័យ ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​២​កន្លែង ក្នុង​រាជធានី​ភ្នំពេញ បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់​។​

​ករណី​ទី​១ ឆេះ​ផ្ទះល្វែង​មួយ​ខ្នង នៅក្នុង​បុរី​ចំការមន បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ចូនទៅ​ដល់​មន្ទី​ពេទ្យ និង​ស្ត្រី​ម្នាក់​កំពុង​សង្គ្រោះបន្ទាន់​។ ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង ១២ និង ១០​នាទី យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ ទី​៥ ខែ​ធ្នូ ស្ថិតនៅ​ក្នុង​បុរី​ចំការមន ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ករណី​ទី​២ អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង បណ្តាល​ឲ្យ​បុរស មិន​គ្រប់​សតិ​ម្នាក់ ស្លាប់​នៅក្នុង​អណ្តាតភ្លើង កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតក្នុង សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​។​

ព័ត៌មានផ្សេងទៀត