លោកស្រី​ធីតា ឃឹះលាលែង​ពី​នាយិកាអង្គការ​សីល​ការ​

05-12-2018 9:46 am 1184
លោកស្រី​ធីតា ឃឹះអំឡុងពេលផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ

​លោកស្រី​ធីតា ឃឹះ​នាយិកា​អង្គការ​សីល​ការ បាន​ដាក់ពាក្យ​លាឈប់ ពី​នាយិកា​អង្គការ​សីល​ការ​ហើយ​។ លោកស្រី​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​វិទ្យុ​វាយោ​ថា ខែធ្នូ​ឆ្នាំ​២០១៨​នេះ ជា​ខែ​ចុងក្រោយ ដែល​លោកស្រី​បម្រើ​ការងារ​ជា​នាយិកា​អង្គការ​សីល​ការ​។ លោកស្រី​ធីតា ឃឹះ​ដែល​បច្ចុប្បន្ន​មាន​វ័យ​៦៧​ឆ្នាំ បញ្ជាក់ថា មូលហេតុ​ដែល​លោកស្រី​សម្រេច​លាឈប់ គឺ​លោកស្រី​ចង់​សម្រាក​។ រឿង​ដែល​លោកស្រី​ធ្វើ​មុនគេ​បន្ទាប់ពី​លាឈប់ គឺ​លោកស្រី​នឹង​ធ្វើដំណើរ​ទៅ​រស់នៅ​ជាមួយ​ស្វាមី​និង​កូនៗ នៅ​អាមេរិក ប៉ុន្តែ​ទន្ទឹមនឹងនោះ លោកស្រី​នៅតែ​បន្ត​កិច្ចការងារ​សង្គម​មួយចំនួន​………

​សំឡេង​លោកស្រី​ធីតា ឃឹះ៖

​គួរ​ជម្រាបជូន​ថា លោកស្រី​ធីតា ឃឹះ​បម្រើ​ការងារ​ជា​នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ​រយៈពេល​២១​ឆ្នាំ ចាប់តាំងពី​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ​២០១៨​នេះ​៕

ព័ត៌មានផ្សេងទៀត