ពាក្យ​​«​ដែរ​» ​និង​ពាក្យ​​«​ដែល​»​

02-12-2018 3:47 pm 16639

​សព្វថ្ងៃ​ការប្រើប្រាស់​ពាក្យ​នេះ មិនទាន់​ត្រឹមត្រូវ​ទេ ជាពិសេស​ស្រទាប់​យុវវ័យ តាមរយៈ​សំណេរ​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម​Facebook ។ អត្ថន័យ​ខ្លឹមសារ ត្រូវ​ប្រើពាក្យ​«​ដែរ​» បែរជា​ប្រើ​«​ដែល​» ដូចជា​«​សុំ​ទៅ​ដែល ....» បែបនេះ​ទៅវិញ​។​

​ដើម្បី​កុំឲ្យ​យល់​ខុស លើ​ការប្រើប្រាស់​ពាក្យ​នេះ សូម​លើកយក​ការពន្យល់ ក្នុង​វនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ មក​បង្ហាញ​ដូចតទៅ​៖

-«​ដែរ​» ជា​.​និបាត​សព្ទ​. ប្រើ​ក្នុងន័យ ដូចគ្នា​, បាន​ដូចគ្នា​, ផង​...

​ឧទាហរណ៍​៖ ខ្ញុំ​ទៅ​ដែរ​, ដូច្នេះ​ក៏​បានដែរ​, អ្នក​ទៅ​ជាមួយ​ខ្ញុំ​ដែរ ឬទេ​? ល្អ​គ្រាន់បើ​ដែរ​...​។​ល​

-​ឯ​ពាក្យ​«​ដែល​»  ន័យ​ទី​១ ជា​អាយតនិបាត ប្រើ​សម្រាប់​ប្រាប់​ពី​ដំណើ​នៃ​អំពើ សម្រាប់​និយាយ​ភ្ជាប់​នាំមុខ​នាម​សព្ទ​, គឺ​ដូច​ពាក្យ​ថា ៖ ការដែល​ខ្ញុំ​ធ្វើ​, ពាក្យ​ដែល​គេ​និយាយ​, ដំណឹង​ដែល​ខ្ញុំ​ឮ​, សាលារៀន​ដែល​រដ្ឋ​ចំណាយ​ប្រាក់ឲ្យស​ង់ ...​។​ល​។ ចំណែក​ន័យ​ទី​២«​ដែល​» មាន​ថ្នាក់​ពាក្យ​ជា​.​នាម​. មានន័យថា សំណល់​, របស់​ដែល​សល់​ឬ​ដែល​គេ​ប្រើប្រាស់​រួច​។​

​ឧទាហរណ៍​៖ ស៊ី​បាយ​ដែល​គេ​, ស្លៀកសំពត់​ដែល​គេ ...​។​

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រង់​ទំព័រ​៣១៣)

 ពាក្យគន្លឹះ  អក្សរសាស្ត្រខ្មែរ

ព័ត៌មានផ្សេងទៀត