ក្រុមគាំទ្រ​អតីត​បក្សប្រឆាំង​នៅ​អូស្ត្រាលី​ខកចិត្ត​ចំពោះ​ការរៀបចំ​សន្នីសីទ​របស់​លោក​សម រង្ស៊ី​

02-12-2018 2:56 pm 1169

ក្រុមគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​អូស្រា្តលី មាន​ការខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​អ្នក​នយោបាយ​មួយក្រុម ដែល​អះអាង​ថា ជា​ថ្នាក់ដឹកនាំ និង​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ ក្រៅប្រទេស ដែល​នៅតែ​មាន​ការរៀបចំ​សន្និសីទ​នៅ​ថ្ងៃទី​១​ដល់​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​នៅ​ទីក្រុង​អា​ត្លង់​តា សហរដ្ឋអាមេរិក ដែល​រៀបចំឡើង ដោយ​លោក​សម រង្ស៊ី បើទោះបីជា​ដឹងថា​លោក​កឹម សុខា ប្រធាន​អតីត​គណបក្សប្រឆាំង បាន​ផ្តាំ​តាមរយៈ​មេធាវី​ថា គាត់​មិន​បាន​ទទួល​ដឹងលឺ និង​មិន​គាំទ្រ​ការរៀបចំ​សន្និសីទ​នេះ​ក៏ដោយ​។​នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍ របស់​ក្រុមគាំទ្រ​គណបក្សប្រឆាំង នៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ បាន​បញ្ជាក់បន្ថែម​ថា មូលហេតុ​ដែល​ក្រុមគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​អូស្រា្តលី មិន​គាំទ្រ​ការរៀបចំ​សន្នីសីទ​នេះ ព្រោះ​តែ​វា​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​គណបក្ស​យ៉ាងធ្ងន់ធ្ងរ  ហើយ​ទោះបីជា​លទ្ធផល​យ៉ាងណាក៏ដោយ ក៏​មិន​អាច​យកជាការ​បាន​ឡើយ​៕

ព័ត៌មានផ្សេងទៀត