លោក​ខៀវ កាញារីទ្ធនិង​អ្នកសារព័ត៌មាន​ទស្សនកិច្ច​រោងចក្រ​ស្រា​បៀរ​កម្ពុជា​

01-12-2018 4:45 pm 962
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​៣០ វិច្ឆិកា បាន​រៀបចំ​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន​ប្រចាំឆ្នាំ លើក​ទី​២ ដោយ​មាន​វត្តមាន​ចូលរួម ពី​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​អ្នកសារព័ត៌មាន​ជាតិ​ជិត​១០០​នាក់​។ ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន​ទាំងអស់ ក៏​បាន​ធ្វើ​ទស្សនកិច្ច ទៅកាន់​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​ផង​ដែរ​។ ដោយៈ​សៅ វិសាល​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​អ្នកសារព័ត៌មាន​ជាង​៧០​នាក់ បាន​ធ្វើ​ទស្សនកិច្ច ទៅកាន់​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ក្នុងឱកាស​ក្រុមហ៊ុន​រៀបចំ កម្មវិធី​ជួបជុំ​អ្នកសារព័ត៌មាន ប្រចាំឆ្នាំ​២០១៨ ជា​លើក​ទី​២​។​

​លោក លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន លោក​រដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ទស្សនកិច្ច​ក្នុង​ក្រុមហ៊ុន​របស់​លោក​។ លោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​អ្នកសារព័ត៌មាន ដែល​តែងតែបាន​ផ្សព្វផ្សាយ​ពី​សន្តិភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។​

​លោក​អគ្គនាយក​រូបនេះ បាន​បន្តថា អ្នកសារព័ត៌មាន គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ភាព​ពិត​នៃ​សង្គម ដែល​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការនាំ​ទិដ្ឋភាព​នយោបាយ និង​សេដ្ឋកិច្ច​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​បាន​ផ្សព្វផ្សាយ​អំពី​សន្តិភាព និង​ស្ថិរភាព​នយោបាយ និង​ភាព​រីកចម្រើន​នៃ​សង្គម​កម្ពុជា ដែល​ជា​គន្លឹះ​កត្តា​ទាក់ទាញ​វិនិយោគិន ឲ្យ​វិនិយោគ​នៅក្នុង​ប្រទេស ដូច្នេះ​ភាព​រីកចម្រើន​របស់​ជាតិ ត្រូវ​ផ្អែក​មួយ​ផ្នែក​លើ​សារព័ត៌មាន​។ ក្នុងនាម​អ្នក​នៅ​ក្នុង​វិស័យ​ឯកជន លោក​ថា​គ្មាន​ចង់បាន​អ្វី​ក្រៅពី​សន្តិភាព និង​ស្ថិរភាព​នយោបាយ និង​ភាព​រីកចម្រើន​របស់​ប្រទេស​នោះ​ឡើយ​។​

​លោក ខៀវ កាញារីទ្ធ បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស ដែល​បាន​កែប្រែ​ខ្លួន ពី​ក្រុមហ៊ុន​សាមញ្ញ ឲ្យក្លាយ​ជា​ក្រុមហ៊ុន​យក្ស​មួយ នៅក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​រួមចំណែក​ជួយ​បង្កើត ការងារ​យ៉ាង​ច្រើន​ដល់​ប្រជាជន​កម្ពុជា​។ លោក​ក៏​បាន​កោតសរសើរ​ក្រុមហ៊ុន​នេះ ដែល​មាន​លក្ខខណ្ឌ​ការងារ​ល្អ សម្រាប់​កម្មករ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត