រដ្ឋមន្ត្រីការបរទេស​កម្ពុជា​​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​​នៅឥណ្ឌូនេស៊ីសប្ដាហ៍​ក្រោយ​​

01-12-2018 2:19 pm 798

​លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម និង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ឥណ្ឌូនេស៊ី លើក​ទី​៤ នៅ​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​កម្ពុ​ជា​។​

​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល បានឱ្យដឹង​ផងដែ​រថា នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​ខាងលើ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ កម្ពុជា​-​ឥណ្ឌូនេស៊ី នឹង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ច​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ឥណ្ឌូនេស៊ី លើក​ទី​៤​ផងដែរ​៕


 ពាក្យគន្លឹះ  លោកប្រាក់សុខុន

ព័ត៌មានផ្សេងទៀត