រញ្ជួយ​ដី​​កម្រិត​៧.០​រ៉ិ​ចទ័​រ​វាយ​ប្រហារ​​រដ្ឋ​Alaska​​បង្ក​ការខូចខាត​​យ៉ាងដំណំ​

01-12-2018 9:12 am 921
រូបភាពផ្លូវថ្នល់ខូចខាតដោយសាររញ្ជួយដី

​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​បាន​វាយប្រហារ​នៅ​រដ្ឋ​Alaska​សហរដ្ឋអាមេរិក បង្ក​ការខូចខាត​យ៉ាងដំណំ​។ រញ្ជួយ​ដី​កម្រិត​៧.០​រ៉ិ​ចទ័​រ បាន​វាយប្រហារ​កាលពី​ថ្ងៃទី​៣០​វិច្ឆិកា បង្ក​ការខូចខាត​ដល់​អគារ ផ្ទះសម្បែង ផ្លូវថ្នល់ នៅក្នុង​ទីក្រុង​នៃ​រដ្ឋ​Alaska​។ ប្រជាជន​បាននាំគ្នា​រត់​ចេញពី​អគារ​មកលើ​ដងផ្លូវ ក្នុង​ស​ភាពភ័យខ្លាច​យ៉ាងខ្លាំង​។ តាម​អ្នក​ភូមិសាស្ដ្រ​អាមេរិក រញ្ជួយ​ដី​វាយប្រហារ​នៅ​ចម្ងាយ​ប្រមាណ​១៣​គីឡូម៉ែត្រ ភាគ​ខាងជើង​ទីក្រុង​Anchorage និង​ស្ថិតក្នុង​ជម្រៅ​៤០​គីឡូម៉ែត្រ​។ ភ្លាមៗ​ក៏មាន​ការប្រកាស​ពី​រលក​យក្ស​ស៊ូណាមិ​ផងដែរ ប៉ុន្ដែ​ក្រោយមក​ក៏បាន​ដក​ការព្រមាន​ចេញ​វិញ​។ នៅ​មិនទាន់មាន​សេចក្ដីរាយការណ៍​ថា មាន​មនុស្ស​ស្លាប់​និង​របួស​ឬក៏​អត់​ទេ​៕​

 ពាក្យគន្លឹះ  អាមេរិករញ្ជួយដី

ព័ត៌មានផ្សេងទៀត