ខេត្ត​ជាប់​តំបន់​ជួរ​ភ្នំ​ដងរែក នឹង​មាន​សីតុណ្ហភាព​ក្នុង​ចន្លោះ​ពី​២១-២៣​អង្សារ​សេ​

30-11-2018 10:38 am 1176

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា​នេះ បានឱ្យដឹង​ថា​បន្ទាប់ពី​ធ្វើ​ការតាមដាន​លើ​ស្ថានភាព​អាកាសធាតុ ឃើញថា ជ្រលង​សម្ពាធ​ទាប​កំពុង​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស​កម្ពុជា លក្ខណៈ​បែបនេះ នឹង​ធ្វើឱ្យ​សីតុណ្ហភាព ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិការ ដល់​ថ្ងៃ​ទី ០៦ ខែ​ធ្នូ បណ្ដា​ខេត្ត​ជាប់​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពស់​រាប​ឦសាន សី​តុ​ណ្ណ​ភាព​អប្បបរមា ពី​២១-២៣​អង្សា​សេ និង​អតិបរមា ពី​២៧-២៩​អង្សា​សេ ហើយ​សម្រាប់​បណ្ដា​ខេត្ត​ដ៏ទៃទៀត សី​តុ​ណ្ណ​ភាព​អប្បបរមា ពី​២៣-២៥​អង្សា​សេ និង​អតិបរមា ពី​២៨-៣០​អង្សា​សេ​៕


ព័ត៌មានផ្សេងទៀត