យន្ដហោះ​ដឹក​​អធិការបតី​​អាល្លឺម៉ង់​​ជួប​បញ្ហា​​បច្ចេកទេស​​តែ​សំណាងល្អ​​ចុះចត​ទាន់ពេល​

30-11-2018 10:11 am 1073
រូបភាព​យន្ដហោះ​ក្រោយពេល​ចុះចត​បន្ទាន់

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​អាល្លឺម៉ង់​បានឲ្យដឹងថា យន្ដហោះ​ដែល​ដឹក​អធិការបតី​អាល្លឺម៉ង់​លោកស្រី​Angela Merkel ទៅ​ចូលរួម​កិច្ចប្រជុំ​G20​ក្នុង​ទីក្រុង​ប៊ុយ​ណូស អ៊ែរ​រ៉េ​ស​(Buenos Aires)​ប្រទេស​អា​ហ្សង់​ទីន បាន​ជួប​បញ្ហា​បច្ចេកទេស​។ ប៉ុន្ដែ​ពុំមាន​សេចក្ដីរាយការណ៍​ថា​មាន​មនុស្ស​គ្រោះថ្នាក់​ទេ ដោយសារតែ​យន្ដហោះ​ចុះចត​ទាន់ពេល​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​dpa​បាន​បញ្ជាក់ថា យន្ដហោះ​រដ្ឋាភិបាល​ប្រភេទ​Airbus ដែល​ដឹក​លោកស្រី​Angela Merkel និង​មន្ដ្រី​អមដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​G20 បាន​ជួប​បញ្ហា​ក្រោយ​ហោះហើរ​បាន​ប្រមាណ​១​ម៉ោង​។ បន្ទាប់មក​យន្ដហោះ​ក៏​ហោះ​បក​ក្រោយ និង​ចុះចត​នៅ​អាកាសយានដ្ឋាន​កូ​ឡូ​ណេ​(Cologne) ស្ថិតក្នុង​ភាគ​ខាងលិច​ប្រទេស​អាល្លឺម៉ង់​ដោយ​សុវត្ថិភាព​។ ភ្លាមៗ​ក៏មាន​ការផ្លាស់ប្ដូ​រ​យន្ដហោះ​ថ្មី ដើម្បី​ដឹក​លោកស្រី​និង​មន្ដ្រី​អមដំណើរ ទៅ​ចូលរួម​កិច្ចប្រជុំ​G20​ដែល​ចាប់ផ្ដើម​នៅ​ល្ងាច​ថ្ងៃទី​៣០​វិច្ឆិកា​៕

ព័ត៌មានផ្សេងទៀត