លោក​អ៊ូ ច័ន្ទ​រ័ត្ន​៖​​ការខ្វែងគំនិត​គ្នា​ នៅ​ផ្ទៃក្នុង​​សង្គ្រោះ​ជាតិ ​មិនមែន​ជា​សញ្ញា​​បែកបាក់​ទេ​​

30-11-2018 8:57 am 5076
លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

​មាន​ការវាយប្រហារ​គ្នា​មិន​ដាច់ ក្នុង​ចង្កោម​មន្ត្រីជាន់ខ្ពស់ សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដូចគ្នា ពិសេស​ក្រុម​អ្នក​ស្និទ្ធ​នឹង​លោក​សម រង្ស៊ី និង​លោក​កឹម សុខា​។ ការវាយប្រហារ រិះគន់​គ្នាឯង​នេះ ចាប់​កើតមាន តាំងពី​ពេល​លោក​សម រង្ស៊ី បង្កើត​ចលនា​សង្គ្រោះ​ជាតិ និង​ខ្លាំងក្លា​បំផុត ពេល​លោ​សម រង្ស៊ី លេង​ល្បែងភ្នាល់​ជាមួយ​លោក​ហ៊ុន សែន ដោយ​យក​សេរីភាព​លោក​កឹម សុខា ធ្វើជា​កម្មវត្ថុ ហើយ​ចុងក្រោយ​នេះ​ទៀត លោក​កឹម សុខា តាមរយៈ​មេធាវី​របស់លោក បង្ហាញ​ជំហរ​មិន​គាំទ្រ​ឲ្យធ្វើ​សន្និសីទ​ពិភពលោក ដែល​នឹង​រៀបចំ​នៅ​ក្រៅប្រទេស ពី​ក្រុមមនុស្ស ដែល​គេ​មើលឃើញថា ស្និទ្ធ​នឹង​លោក​សម រង្ស៊ី​។​

​ប៉ុន្តែ​អតីត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​ចេញពី​ក្រុម​លោក​កឹម សុខា ផង​នោះ គឺ​លោក​អ៊ូ ច័ន្ទ​រ័ត្ន អះអាងថា មាន​ការខ្វែងគំនិត​គ្នា​ក្នុង​ជួរ​អតីត គណបក្ស​សង្គ្រោះ​ជាតិ ក៏ពិតមែន ដោយសារតែ មិនមាន​ពេល​អង្គុយ​ជជែក​គ្នា​ដោយផ្ទាល់ តែ​លោក​ថា មិនមែនជា​រឿង​ធំដុំ​ទេ ហើយក៏​មិនមែនជា​សញ្ញា​បែកបាក់​ផ្ទៃក្នុង​សង្គ្រោះ​ជាតិ​ដែរ​។ 

​យ៉ាងណា​លោក​បង្ហើប​ថា បើទោះជា​បែកបាក់​សង្គ្រោះ​ជាតិ​ក៏ដោយចុះ ក៏​មិនមែនជា​ការបារម្ភ របស់លោក​ដែរ អ្វីដែល​លោក​បារម្ភ​បំផុត​ពេលនេះ គឺ​បែកបាក់​ជាតិ​។ ដូច្នេះ លោក​ស្នើឲ្យ​មេដឹកនាំ​នយោបាយ បង្កើត​វប្បធម៌​សន្ទនា​ឡើយ​វិញ ...

​ជា​បន្ត​សូម​ស្តាប់ លោក​អ៊ូ ច័ន្ទ​រ័ត្ន តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត