វិធី​ការពារ​បន្លែ​ពី​ជំងឺ​អុជ (​ច្រេះ​ដែក​)

29-11-2018 4:03 pm 3228

​មូលហេតុ ៖
- ដី​ខ្វះ​ជីជាតិ ជាពិសេស​ជី​អាសូត​
- ប្រើ​ជីគីមី​ស្រោច​លើ​ដំណាំ ដោយ​មិន​បាន​លាង​ទឹក​
- ដី​ក្តាំង​ស្រទាប់​លើ​
- ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ហើយ មិន​បាន​ស្រោច​ទឹក​លាង​ទឹក​ចេញ​លើ​ដំណាំ​
- តាម​បទពិសោធន៍​កន្លងមក ឃើញថា ការដាំ​នៅលើ​ដី​ល្បាយ ងាយ​កើត​ជាង​នៅលើ​ដីឥដ្ឋ​

​រោគសញ្ញា ៖
- ជំងឺ​នេះ លេចចេញ​នូវ​រោគសញ្ញា​ដូចជា មាន​អុជ​ពណ៌​ច្រេះ លេច​ចេញ​នៅ​លើ​ផ្ទៃ​ស្លឹក​ផ្នែក​ខាងក្រោម រួច​ឆ្លង​មក​ដល់​ផ្ទៃ​ស្លឹក​ផ្នែក​ខាងលើ ។​

​វិធានការ​ការពារ ៖
- ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ យើង​គួរ​កាត់បន្ថយ​ការប្រើ​ជីគីមី និង​បង្កើន​ការប្រើ​ជីធម្មជាតិ​ឱ្យបាន​ច្រើន ។​

​ដកស្រង់​ចេញពី​សៀវភៅ មេរៀន​កសិករ របស់​អង្គការ​សេ​ដាក ៕

ព័ត៌មានផ្សេងទៀត