ក្រសួង​យុត្តិធម៌ ​ចូលរួម​កិច្ចប្រជុំ​​ថ្នាក់​ពិភពលោក​​ស្ដីពី​​«​ពិភពលោក​​គ្មាន​ទោស​​ប្រហារ​ជិវិត​»​

29-11-2018 3:12 pm 1581

​លោក​អង្គ វង្ស វឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង ទៅ​ចូលរួម​កិច្ចប្រជុំ ថ្នាក់​ពិភពលោក ស្តីពី «​ពិភពលោក​គ្មាន​ទោស​ប្រហារ​ជិវិត​» ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៨-២៩ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ដោយមាន​រដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌ នៃ​ប្រទេស​នានា​ជាង​៣០​ប្រទេស ចូលរួម​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក​អង្គ វង្សវឌ្ឍានា បាន​បកស្រាយ​ពន្យល់​អំពី​អត្ត​ន័យ​ចំបងៗ​នៃ​បទបញ្ញត្តិ​ច្បាប់​សារធាតុ និង​នីតិវិធី នៃ​ការអនុវត្ត​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ទាក់ទង​នឹង​ការដាក់ទោស និង​ក​អនុវត្ត​ទោស ហើយ​បាន​គូសបញ្ជាក់​ជាពិសេស​អំពី​ឆន្ទៈ​របស់​រដ្ឋាភិបាល ក្នុងការ​កា​ពារ​ទ្រព្យសម្បតិ្ត សេរីភាព​របស់​ប្រជាពលរដ្ឋ​គ្រប់រូប តាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ជា​ធរមាន និង​ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា​ទៅតាម​គន្លង​នៃ​នីតិរដ្ឋ ។ 

​កិច្ចប្រជុំ​ថ្នាក់​ពិភពលោក​នេះ ក៏បាន​អបអរសាទរ​ចំពោះ​ប្រទេស​ម៉ា​ឡា​ស៊ី ដែល​បាន​លុបចោល​ទោស​ប្រហារ​ជិវិត​នៅពេល​ថ្មីៗ​នេះ​៕

 ពាក្យគន្លឹះ  ក្រសួងយុត្តិធម៌

ព័ត៌មានផ្សេងទៀត