ព្រឹត្តិការណ៍​«៤០​គីឡូម៉ែត្រ​​ទៅកាន់​ប្រវត្តិសាស្ត្រ​»​​ខេត្តក្រចេះ​​ចាប់ផ្ដើម​ហើយ​​

29-11-2018 8:16 am 783

​ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ដើម្បី​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​មាន​អ្នកចូលរួម​ប្រមាណ​៧០០​នាក់​។​

​ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​» មាន​គោលបំណង​ផ្តល់​ជា​វេទិកា​ដល់​យុវជន ឲ្យ​ចេះ​រួបរួមគ្នា​ក្នុង​គ្រា​លំបាក និង​គ្រា​សុខសាន្ត ស្វែងយល់​ពី​កម្រិត​សមត្ថភាព​របស់ខ្លួន ក៏ដូចជា​កម្រិត​នៃ​ការតស៊ូ ភាព​អត់ធ្មត់ និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាក់ស្តែង រួមជាមួយ​ការស្វែងយល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ តាមរយៈ​ការធ្វើដំណើរ​ថ្មើរជើង​រួមគ្នា​នៅលើ​គន្លង​ផ្លូវ​ដែលមាន​ចម្ងាយ​៤០​គីឡូម៉ែត្រ​៕

ព័ត៌មានផ្សេងទៀត