WB៖ កម្ពុជា​អាច​ពិបាក​សម្រេច​គោលដៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​កម្រិត​មធ្យម​

28-11-2018 3:44 pm 1653
  ស្តាប់
ស្តាប់ជាសំឡេង

​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា របស់​ធនាគារ​ពិភពលោក​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា បានឱ្យដឹងថា សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​កើនឡើង ទោះបីជា​សេដ្ឋកិច្ច​ពិភពលោក​មាន​បញ្ហា​ប្រឈម​ក្តី ។ យ៉ាងណាក្តី ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​គោលដៅ​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​កម្រិត​មធ្យម​នៅ​១២​ឆ្នាំ​ទៀត អ្នកសេដ្ឋកិច្ច​ធនាគារ​ពិភពលោក​ថា កម្ពុជា​គួរ​ពង្រឹង​ការ​សន្សំ​ប្រាក់​ក្នុងស្រុក ដើម្បី​បង្កើន​ការវិនិយោគ ...

​លោក លី សុ​ដេត អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រាប់ថា បើសិនជា​កម្ពុជា នៅតែ​បន្ត​ល្បឿន​កំណើនសេដ្ឋកិច្ច​ដូច​សព្វថ្ងៃ នោះ​កម្ពុជា​នឹង​លំបាក​ក្នុង​ការសម្រេច​នូវ​គោលដៅ​របស់​ខ្លួន ប្រែក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​កម្រិត​មធ្យម នៅ​ឆ្នាំ​២០៣០ ។ 

​លោក​បញ្ជាក់ថា កម្ពុជា​ចាំបាច់​ត្រូវ​បង្កើន​ការ​កៀរគរ​ប្រាក់​សន្សំ​ក្នុងស្រុក​ឱ្យបាន​ច្រើន ដើម្បី​យក​ទៅ​បង្កើន​ការវិនិយោគ ជាជាង​ពឹងផ្អែក​ទៅលើ​ការ​សន្សំ​ពី​ក្រៅប្រទេស​…
​សំឡេង​លោក លី សុ​ដេត ៖

​លោក​បញ្ជាក់​បន្តថា យុទ្ធសាស្ត្រ​នៃ​ការ​សន្សំ​ក្នុងស្រុក ត្រូវបាន​ប្រើប្រាស់​ដោយ​ជោគជ័យ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​នៅ​អាស៊ី​ដូចជា ថៃ ម៉ាឡេស៊ី ឬ​សូម្បី​ប្រទេស​បារាំង ក៏​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​នេះ​ដែរ ដោយ​ធ្វើយ៉ាងណា លើកទឹកចិត្ត​ប្រជាជន​បង្កើន​ការ​សន្សំ​ប្រាក់​ក្នុងស្រុក ។​

​នៅពេល​សួរ​ថា តើ​មាន​ប៉ុន្មាន​ភាគរយ ដែល​រដ្ឋាភិបាល​អាច​ស​ម្រេច​បាន​នូវ​គោលដៅ​ដែល​ខ្លួន​កំណត់​? អ្នកសេដ្ឋកិច្ច​រូបនេះ​អះអាងថា បើសិនជា​កម្ពុជា​ពុំ​មាន​ការកែប្រែ ប្រឹងប្រែង​បន្ថែម​ទេ នោះ​លទ្ធភាព​នៃ​ការឈាន​ទៅ​ដល់​គោលដៅ​គឺ​មិន​មាន​ច្រើន​ទេ​…
​សំឡេង​លោក លី សុ​ដេត ៖

​យ៉ាងណា​ក៏​ដោយ​ផ្ទុយទៅវិញ​លោក ឈាង វណ្ណា​រិទ្ធិ អគ្គនាយករង អគ្គនាយកដ្ឋាន​គោលនយោបាយ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់ថា សម្រាប់​ក្រសួង​សេដ្ឋកិច្ច​មើលថា នៅ​ឆ្នាំ​២០៣០ កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​ប្រែ​ក្លាយខ្លួនជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​កម្រិត​មធ្យម​…
​សំឡេង​លោក ឈាង វណ្ណា​រិទ្ធិ ៖

ព័ត៌មានផ្សេងទៀត