របាយការណ៍​​បឋម​​ស្នើឲ្យ​​ក្រុមហ៊ុន​​Lion Air​​ត្រូវតែ​បង្កើន​​ប្រព័ន្ធ​សុវត្ថិភាព​

28-11-2018 2:42 pm 747
រូបភាព​បំណែក​យន្ដហោះរកឃើញ​ក្រោយធ្លាក់

​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​និយាយ​នៅ​ថ្ងៃទី​២៨​វិច្ឆិកា​នេះ​ថា ក្រុមហ៊ុន​អាកាសចរណ៍​Lion Air ត្រូវតែ​បង្កើន​សុវត្ថិភាព​ឲ្យបាន​ខ្ពស់ជាង​មុន និង​ត្រូវ​បង្កើន​ការងារ​ជួសជុល​យន្ដហោះ​របស់ខ្លួន​ផងដែរ ចៀសវាង​មាន​ហេតុការណ៍​ធ្លាក់​យន្ដហោះ​កើតឡើង​បន្ដទៀត​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​របាយការណ៍​បឋម តែ​របាយការណ៍​មិន​បានចង្អុលបង្ហាញ​មូលហេតុ​ច្បាស់លាស់​នៃ​ឧបទ្ទវហេតុ​នេះ​ទេ ត្រូវ​រង់ចាំ​របាយការណ៍​ចុងក្រោយ​ដែល​អាច​ចេញ​នៅ​ឆ្នាំក្រោយ​។ 

​សូម​រម្លឹកថា យន្ដហោះ​ដឹក​អ្នកដំណើរ​ឥណ្ឌូនេស៊ី​Boeing 737 MAX បាន​ធ្លាក់​ក្នុង​សមុទ្រ​ជ្វា​កាលពី​ថ្ងៃទី​២៩​តុលា សម្លាប់​មនុស្ស​ទាំង​១៨៩​នាក់​នៅលើ​យន្ដហោះ​។ យន្ដហោះ​ធ្លាក់​ក្រោយ​ហោះ​ចេញពី​អាកាសយានដ្ឋាន​ក្នុង​ក្រុង​ហ្សា​កាតា​តែ​១៣​នាទី​ប៉ុណ្ណោះ​។ មុន​ធ្លាក់​អ្នកបើកបរ​បាន​ស្នើសុំ​ហោះ​ត្រឡប់ក្រោយ​វិញ​ដែរ តែ​ក៏​បាត់​ការទាក់ទង​តែម្ដង​។ ក្រុម​រុករក​បាន​រកឃើញ​ប្រអប់​ខ្មៅ​យន្ដហោះ​មួយ តែ​នៅ​បាត់​មួយទៀត ហើយ​ពេលនេះ​ក្រុម​ជំនាញ​កំពុង​វិភាគ​លើ​ទិន្នន័យ​ដែល​ទទួលបាន​៕

ព័ត៌មានផ្សេងទៀត