អង្គការ​លីកាដូ គាំទ្រ​ការបើក​លំហ​សេរីភាព​ដល់​សង្គម​ស៊ីវិល​ឡើងវិញ​

27-11-2018 6:15 pm 3001

មន្ត្រី​អង្គការ​លីកាដូ លោក​អំ សំអាត បាន​សម្តែង​ការ​សាទរ​ចំពោះ សេចក្តីសម្រេច​ថ្មី របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​បើក​លំហ​សេរីភាព​ដល់​សង្គម​ស៊ីវិល​ឡើងវិញ តាមរយៈ​ការ​អនុញ្ញាត ឲ្យធ្វើ​សកម្មភាព ដោយ​មិន​ចាំបាច់ ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន ដូច​មុន​ទៀត​នោះឡើយ​។​

​ជា​ការកត់សម្គាល់ កន្លងមក ការបិទ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដូចជា​អង្គការ NDI, IRI កាសែត​ខេ​ម​បូឌា​ដេលី វិទ្យុ​អាស៊ីសេរី និង​ការ​គម្រាម​បិទ​អង្គការ​មួយចំនួនទៀត ដោយ​ហេតុផល​ផ្សេងៗ​គ្នា​នោះ ត្រូវបាន​សង្គម​ស៊ីវិល​ទាំងនោះ ជាការ​រឹតបន្តឹង​សេរីភាព របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ក្នុង​ការចុះ​ធ្វើ​សកម្មភាព​។

​យ៉ាងណាក៏ដោយ ជុំវិញ​ការសម្រេច​ជា​ថ្មី​នេះ លោក​អំ សំអាត សង្ឃឹមថា នឹង​មាន​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ស្រប​ទៅ​តាម​លិខិត​ដែល​បាន​ណែនាំ​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​អំ សំអាត មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​៖

សំឡេង

ព័ត៌មានផ្សេងទៀត