លោក​ហេង​សំរិន​ផ្សាយ​សៀវភៅ​តស៊ូ​រំដោះ​ជាតិ​ពី​របប​ប៉ុលពត​នៅ​ថ្ងៃនេះ​

26-11-2018 3:41 pm 1229
  ស្តាប់
សៀវភៅ «​ការតស៊ូ​របស់​ប្រជាជន កម្ពុជា​រស់​ឡើង​វិញ​» ដែលចេញផ្សាយនៅព្រឹកនេះ ។ រូបថតពី រដ្ឋសភា ។
ស្តាប់ជាសំឡេង

​សៀ​ភៅ​កំណត់ហេតុ ស្តីពី​ការតស៊ូ​របស់​លោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុង​ដំណើរ​រំដោះ​ប្រទេស​ជាតិ ពី​របប​ប៉ុល ពត ការចូលរួម​ស្តា និង​អភិវឌ្ឍ​ប្រទេសជាតិ​ឡើងវិញ​ក្រោយ​ភ្លើងសង្គ្រាម​រលត់​ទៅ ត្រូវបាន​សម្ពោធ និង​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ។ នេះ​បើ​តាម​ហ្វេ​សប៊ុក​របស់លោក ហេង សំរិន នៅ​ព្រឹក​ថ្ងៃ​ដដែល ...

​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា បាន​ចេញផ្សាយ​សៀវភៅ «​ការតស៊ូ​របស់​ប្រជាជន កម្ពុជា​រស់​ឡើង​វិញ​» ជា​ភាសា​អង់គ្លេស ដោយ​បង្ហាញ​ពី​ការ​ពិត​នៃ​សង្គ្រាម​នៅ​កម្ពុជា​ដល់​អ្នកអាន និង​កូន​ខ្មែរ​ជំនាន់​ក្រោយ​ដែល​ចង់​សិក្សា​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា ។​

​សៀវភៅ​ប្រវត្តិសាស្ត្រ​នេះ គឺ​រៀបរាប់​អី​ពី​ការតស៊ូ​រំដោះ​ប្រទេស​ជាតិ​របស់​ឥស្សរជន​ស្នេហា​ជាតិ និង​ដំណើរ​ស្តា​កម្ពុជា​ឡើងវិញ ក្រោយ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត បាន​រំលំ ក្នុង​រយៈពេល​៤០​ឆ្នាំកន្លងមក ។​
​ក្រៅពីនេះ សៀវភៅ​នេះ​ក៏​ត្រូវ​បាន​សរសេរ​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក ហេង សំរិន ក្នុង​ជីវិត​តស៊ូ​ផងដែរ ដែល​មាន​អត្ថន័យ​ថា លោក​ហេង សំរិន បាន​ប្រសូត្រ​នៅក្នុង​គ្រួសារ​កសិករ​នៅ​ទីជនបទ​មួយ​ក្នុង​ខេត្ត​កំពង់ចាម​ក្នុង​ឆ្នាំ​១៩៣៤ ។

​លោក​គឺជា​ប្រធាន​ស្ថាបនិក​ចលនា​មហាជន​ធំ​មួយ​ឈ្មោះ «​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ក្រោយមក បាន​ប្តូរ​ឈ្មោះ​ជា «​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដែល​បង្កើតឡើង​នៅ​ក្នុង​សមាជ​មួយ នៅ​ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ។ ផ្តើមចេញ​ពី​ខេត្ត​ក្រចេះ​នោះ​ហើយ ដែល​លោក ហេង សំរិន បានប្រកាស​ផែនការ​១១​ចំណុច ក្នុង​ការផ្តួលរំលំ​រប​ប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ។​

​លោក ហេង សំរិន គឺជា​ថ្នាក់​ដឹកនាំ​ម្នាក់​ក្នុងចំណោម​ថ្នាក់​ដឹកនាំ​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ កម្ពុជា​ចំនួន​១៤​រូប ដែល​នៅ​រស់រាន​មានជីវិត​ដូចជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​, លោកស្រី មាន សំអាន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​, លោក រស់ សម័យ ទីប្រឹក្សា​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​លោក ចាន់ វ៉ែន អតីត​អគ្គលេខាធិការ​រដ្ឋសភា​ជាដើម ។​

​គូសបញ្ជាក់ថា ការសម្ពោធ និង​ផ្សព្វផ្សាយ សៀវភៅ «​ការតស៊ូ​របស់​ប្រជាជន កម្ពុជា​រស់​ឡើង​វិញ​» នៅពេលនេះ ស្របពេល​ដែល​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នឹង​ប្រារព្ធ​ខួប​លើក​ទី​៤០​ឆ្នាំ ថ្ងៃ​បង្កើត​រណសិរ្ស​នៅ​ស្តូប​អនុស្សាវរីយ៍​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខ ៕

ព័ត៌មានផ្សេងទៀត