១០​ខែ​ឆ្នាំ​២០១៨​កម្ពុជា​ទទួល​ចំណូល​ពី​ជ័រកៅស៊ូ​ចំនួន​២១៨​លាន​ដុល្លារ​

26-11-2018 10:34 am 1033

​គិត​ត្រឹម​រយៈពេល​១០​ខែ​ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ ជាង​១៦​ម៉ឺន​តោន ទទួលបាន​ចំណូល​២១៨​លាន​ដុល្លារ​។ ចំនួន​នេះ​កើនឡើង​២៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៧​។ នេះ​បើ​តាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​នេះ​។​

​យ៉ាងណាមិញ របាយការណ៍​បានបញ្ជាក់​ថា ក្នុង​រយៈពេល​១០​ខែ​នេះ តម្លៃ​កៅស៊ូ​បាន​ធ្លាក់ចុះ ក្នុង​កម្រិត ១,៣៥៥​ដុល្លារ​អាមេរិក ក្នុង​១​តោន គឺ​ធ្លាក់ចុះ​ប្រមាណ​១៨%​។


​សូមបញ្ជាក់​ថា កៅស៊ូ​របស់​កម្ពុជា​នាំ​ចេញ​ទាំង​ស្រុង ទៅកាន់​ប្រទេស​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី ចិន និង​កូរ៉េខាងត្បូង​។​ បច្ចុប្បន្ន​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ ចំនួន​ជិត​៤៣​ម៉ឺន​ហិកតា ក្នុង​ផ្ទៃ​ដី​ដែលចៀរ​ជ័រ​បាន​មាន​២០​ម៉ឺន​ហិត​កា ស្មើនឹង​៤៧% និង​ផ្ទៃ​ដី​ថែ​ទាំង​ជាង​២២​ម៉ឺន​ហិកតា ស្មើនឹង​៥៣%៕

ព័ត៌មានផ្សេងទៀត