ទូក ង​ឈ្មោះ​«​កោះកែ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​»​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ឆ្នាំនេះ​

25-11-2018 3:27 pm 903
ប្រភពរូបភាពពីសារព័ត៌មានFresh News

​គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ប្រណាំងទូក គូ​ពិសេស រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដោយ​ក្នុង​នោះ​ទូក ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​គឺ​បាន​ទៅ​លើ​ទូក​ដែល​មានឈ្មោះ​ថា «​កោះកែ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​» មកពី​ខេត្ត​ព្រះវិហារ ដែល​មាន​ចំណុះ​ទូក ៧៧​នាក់ ឧបត្ថម្ភ​ដោយ​លោក​ហ៊ីង ប៊ុន​ហៀន អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​អង្គរក្ស និង​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ​។​

​ចំណែក​ទូក ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ទូក​ដែល​មានឈ្មោះ​ថា «​សារាយ​តេជោ​សែនជ័យ​»​មកពី​ខេត្ត​កណ្តាល ដែល​មាន​ចំណុះ​៧៧​នាក់ ឧបត្ថម្ភ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​គុណ ញឹម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​រីឯ​ទូក​ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​លើ​ទូក ដែល​មានឈ្មោះ​ថា «​សម្តេច​វិបុល​បញ្ញាបារមី​មានជ័យ​» មកពី​ខេត្ត​តាកែវ មាន​ចំណុះ ៧៥​នាក់ ឧបត្ថម្ភ​ដោយ​លោក​សុខ សូ​កាន តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​៕

 ពាក្យគន្លឹះ  ពិធីបុណ្យអុំទូក

ព័ត៌មានផ្សេងទៀត