ការបង្ហាញរូបភាពនៅលើកុំព្យូទ័រមានលក្ខណៈភ្លឹបភ្លេតៗ ស្រអាប់ មានពណ៌ខុសពីធម្មតា មិនអាច refreshបានបន្ទាប់ពីបិទកម្មវិធី ឬនៅមានពណ៌ខ្មៅនៅសល់បន្ទាប់ពីបើកកុំព្យូទ័រ ពិតជាបង្កការរំខានខ្លាំង។
បញ្ហានេះកើតឡើងគឺពិតធ្វើឱ្យអ្នកប្រើប្រាស់ laptop និង notebook មានការធុញទ្រាន់ ដោយសារតែពួកគេមិនអាចប្រើប្រាស់monitorផ្សេងទៀតបាន ។
ដំណោះស្រាយ
ចំពោះ MacBook Air 11inch និង13inch
វិធីទីមួយ
លោកអ្នកអាចឆែក driver update តាមរយៈ software update ដោយចូលទៅកាន់ Apple Menu នៅផ្នែកខាងលើនៃ screen (លោកអ្នកចាំបាច់ត្រូវប្រើប្រាស់ Monitor សម្រាប់បង្ហាញជំនួស screen របស់ MacBook) ។
នៅពេលដំឡើង Firmware Update សូមកុំរំខានដល់ដំណើរការនេះ ហើយត្រូវជាក់ច្បាស់ថាថ្មរបស់ MacBook គ្រប់គ្រាន់ ឬលោកអ្នកអាចដោត power adapter កាន់តែល្អ ព្រោះបើមានការរំខាននោះ វានឹងអាចមានបញ្ហាដល់hardware (ROM) ។
វិធីទីពីរ
លោកអ្នកអាច download firmware upgrade 2.0 តាមរយៈគេហទំព័រ http://support.apple.com/kb/DL1337
បញ្ជាក់៖ សូមកុំព្យាយាមដោះស្រាយដោយខ្លួនឯង បើសិនលោកអ្នកមិនមានបទពិសោធន៍ update firmware ។
ចំពោះ Microsoft Operating System (Windows)
លោកអ្នកអាចឆែក និង update driver របស់ VGA card បាន នោះជាការស្រេច៕
ប្រភព៖ antkh