កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា

20-11-2018 5:42 pm 1064

​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន ដូចជា​៖​ខេត្ត​មណ្ឌល​គី​រី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ ទៅ​ច្រើន​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

នៅ​ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​អោយដឹង​ដែរ​ថា ចាប់ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា បណ្តា​ខេត្ត​មួយចំនួន​ដូចជា​៖​ខេត្ត​ពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ហើយ​នៅ​តំបន់​មាត់សមុទ្រ​និង​នៅលើ​ផ្ទៃសមុទ្រ អាច​នឹង​មាន​ភ្លៀង ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។​

​ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ជា​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​សូម​បង្កើន​ការប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​៕

ព័ត៌មានផ្សេងទៀត