លោកពូ​ទីន​៖​​រុស្ស៊ី​មិន​ចង់​​រត់ប្រណាំង​​សព្វាវុធ​​ជាមួយ​នរណា​ទេ​​តែ​ក៏​មិនឲ្យ​​​គេគំរាម​ដែរ​

20-11-2018 1:21 pm 1330
  ស្តាប់
ប្រធានាធិបតីរុស្ស៊ី(កណ្ដាល)ពេលចូល​ពិនិត្យ​​ការធ្វើសមយុទ្ធ
ស្តាប់ជាសំឡេង

​ទីក្រុង​មូ​ស្គូ​នឹង​មិនឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដោយ​គ្មាន​ផ្ដល់​ហេតុផល​សមរម្យ​បែប​នេះឡើយ​។ នេះ​ជា​ការគូសបញ្ជាក់​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​នៅ​ទីក្រុង​ស៊ូ​ជី លោកពូ​ទីន​ថា​រុស្ស៊ី​ក៏​មិន​ចង់​រត់ប្រណាំ​សព្វាវុ​ធ​ជាមួយនរ​ណាដែរ ហើយ​រុស្ស៊ី​នៅតែ​ត្រៀមខ្លួន​ជានិច្ច​ពិភាក្សា​ជាមួយ​អាមេរិក ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​ទ្វេភាគី​ស្ដីពី​ការហាមឃាត់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​។ អាមេរិក​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ការទទួលខុសត្រូវ​។ 

​លោក​ប្រធានាធិបតី​ព្រមាន​ដែរថា រុស្ស៊ី​មិនអាច​ព្រងើយកន្ដើយ​ទេ​។ កន្លងមក​រុស្ស៊ី​ធ្លាប់​ព្រមាន​អាមេរិក ប្រឆាំងនឹង​ការចាកចេញ​ពី​សន្ធិសញ្ញា​ហាមឃាត់​ប្រព័ន្ធ​មី​ស៊ី​ល​ABM ដោយ​រុស្ស៊ី​នឹង​សងសឹក​បើសិន​អាមេរិក​មិន​ស្ដាប់​។ ជា​លទ្ធផល​ពេលនេះ រុស្ស៊ី​មាន​អាវុធ​ដែល​អាច​វាយលុក​ប្រព័ន្ធ​ការពារមិ​ស៊ី​លបាន ហើយ​អាច​ទប់ទល់​ជាមួយ​អាមេរិក​បាន​ទៀត​។ តាមពិតទៅ​រុស្ស៊ី​ពិតជា​មិន​ចង់​ឡើយ ការប្រកួតប្រជែង​សព្វាវុធ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង ប៉ុន្ដែ​រុស្ស៊ី​ក៏​មិនឲ្យ​នរណា​ម្នាក់មក​បំពាន​ដែរ​។​

​លោកពូ​ទីន​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​មន្ដ្រី​យោធា​ត្រូវ​អភិវឌ្ឍ​ជំហាន​ជាក់ស្ដែង ដែល​រុស្ស៊ី​អាចឆ្លើយតប​នឹង​ការដកខ្លួន​របស់​អាមេរិក​ពី​សន្ធិសញ្ញា​INF​។ អ្វីដែល​រុស្ស៊ី​ចង់បាន​គឺ​ការអភិវឌ្ឍ​ប្រកបដោយ​តុល្យភាព តែបើ​អាមេរិក​ដើរ​ចេញពី​កិច្ចព្រមព្រៀង ទៅ​អភិវឌ្ឍ​ស​ពាវុ​ធ​ទំនើបៗ រឿង​អី​ដែល​រុស្ស៊ី​ធ្វើ​មិនបាន​។ កងទ័ពជើងទឹក ជើង​អាកាស និង​ជើងគោក​របស់​រុស្ស៊ី នឹង​ទទួលបាន​ការបណ្ដុះបណ្ដាល​បច្ចេកទេស រួមទាំង​សព្វាវុធ​ថ្មីៗ​បន្ថែមទៀត សម្រាប់​ឆ្លើយតប​នឹង​ការគំរាមកំហែង​ពី​សត្រូវ​។​

​អ៊ីចឹង​ទេ​លោកពូ​ទីន​សង្ឃឹមលើ​ស្ថានភាព​បច្ចុប្បន្ន អាមេរិក​អាច​សម្រេចចិត្ដ​ជាថ្មី​ប្រកបដោយ​សុភ​វិនិច្ឆ័យ ឈរលើ​ទំនួល​ខុសត្រូវ​ទៅវិញទៅមក​ជា​មូលដ្ឋាន បើ​មិន​អ៊ីចឹង​ទេ​រុស្ស៊ី​ក៏​មិន​ចាញ់​អាមេរិក​ដែរ​។ សូមបញ្ជាក់ថា សន្ធិសញ្ញា​ហាមឃាត់​ការប្រើប្រាស់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ដែលមាន​អាយុកាល​៣០​ឆ្នាំនេះ អាមេរិក​លែង​គោរព​តាម​ដោយ​ចោទថា​រុស្ស៊ី​បាន​រំលោភ​លើ​សន្ធិសញ្ញា​។ តែ​រុស្ស៊ី​ច្រានចោល​ការចោទប្រកាន់ និង​ថា​អាមេរិក​ជា​រំលោភ​លើ​សន្ធិសញ្ញា​នេះ​៕

ព័ត៌មានផ្សេងទៀត