ថៃ​ឃាត់ខ្លួន​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​២១០​នាក់នៅ​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​

20-11-2018 9:33 am 346
ជនចំណាកស្រុកមីយ៉ាន់ម៉ាដែលត្រូវបានឃាត់ខ្លួននៅទីតាំង៣ផ្សេងគ្នានៅRanong

​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ចំនួន​២១០​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន នៅក្នុង​ប្រតិបត្តិការ​៣​ដាច់ដោយឡែក​ពីគ្នា​។ ក្រុម​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​ដែល​ឃាត់ខ្លួន បាននាំគ្នា​សម្រុក​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ទៅ​ស្វែងរក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់ នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ឆ្លងកាត់​តាម​ប្រទេស​ថៃ និង​ខ្លះទៀត​មានបំណង ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​Phuket និង​Samut Sakhon​ប្រទេស​ថៃ​តែម្តង​។ នេះ​បើតាម​ចម្លើយសារភាព របស់​ពលរដ្ឋ​មី​យ៉ាន់​ម៉ា ដែល​អាជ្ញាធរ​ថៃ​បាន​ឃាត់ខ្លួន​។ ពួកគេ​ឲ្យដឹងទៀតថា ដើម្បី​បាន​ទៅដល់​ប្រទេស​ម៉ាឡេស៊ី គឺ​ត្រូវ​បង់ប្រាក់​ឲ្យ​មេ​ខ្យល់ចំនួន​៣៧៥​ទៅ​៥០០​ដុល្លារ​។ នៅ​ក្នុងនោះ មាន​អ្នកខ្លះ​បានប្រគល់​ប្រាក់​ឲ្យ​មេខ្យល់​រួចរាល់​ហើយ និង​អ្នក​ខ្លះទៀត​នឹង​បង់ប្រាក់ ក្រោយ​ទៅដល់​គោលដៅ​។ 

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​២១០​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន នៅក្នុង​ប្រតិបត្តិការ​៣​ផ្សេងគ្នា រួមមាន​នៅ​ថ្ងៃទី​១០ ថ្ងៃទី​១៣ និង​១៦ ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ Ranong ក្បែរ​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​៕

ព័ត៌មានផ្សេងទៀត