ក្រសួង​ការពារជាតិ​បដិសេធ​ព័ត៌មាន​ថាកម្ពុជា​ទិញ​ឧទ្ធម្ភាគចក្រ​យោធា​ពី​រុស្ស៊ី​

19-11-2018 10:08 am 960

​លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ថា កម្ពុជា​បាន​ទិញ​ឧទ្ធម្ភាគចក្រ​យោធា​ចំនួន​ពីរ​គ្រឿង​ពី​រុស្ស៊ី​។ អ្នកនាំពាក្យ​រូប​នេះ អះអាងថា ឧទ្ធម្ភាគចក្រ ពីរ​គ្រឿង ដែល​មាន​វត្តមាន នៅក្នុង​មូលដ្ឋាន​កងទ័ពអាកាស​កម្ពុជា គឺ​ភាគី​រុស្ស៊ី គ្រាន់តែ​យក​មក​បង្ហាញ​ពី​សមត្ថភាព ដល់​ថ្នាក់ដឹកនាំ​យោធា​កម្ពុជា មើល​តែ​ប៉ុណ្ណោះ​។ រឿង​យើង​ពេញចិត្ត​ទិញ ឬ​មិន​ទិញ គឺជា​រឿង​របស់​យើង​នៅពេល​ក្រោយ​។​

​សូមបញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​យោធា​រុស្ស៊ី ទាំង​ពីរ​គ្រឿង​នេះ នឹង​បង្ហាញ​សមត្ថភាព នៃ​បច្ចេកវិទ្យា​ទំនើប​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ក្រោម​វត្តមាន​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ថ្នាក់ដឹកនាំ​យោធា​ជាន់ខ្ពស់​កម្ពុជា ជាច្រើនរូប​ទៀត​៕

ព័ត៌មានផ្សេងទៀត