ក្រុម​IS​ថា​ស្ត្រី​និង​ក្មេងៗបាន​ស្លាប់​ក្នុង​ការវាយប្រហាររបស់​ក្រុមចម្រុះដឹកនាំ​ដោយ​អាមេរិក​

18-11-2018 9:21 am 511

​ក្រុម​សម្ម​ប្រយុទ្ធ​IS និង​ពួក​អ្នកស្រុក​បាន​និយាយថា ការវាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ ដឹកនាំ​ដោយ​អាមេរិក ប្រឆាំងនឹង​ពួក​សកម្មប្រយុទ្ធ​IS នៅ​ប្រទេស​ស៊ី​រី​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីរ៉ង់ បាន​បណ្តាលឲ្យ​មនុស្ស​យ៉ាងហោ​ចណាស់ ៤០​នាក់​ស្លាប់ នៅ​ក្នុងនោះ ភាគច្រើន​ជា​ស្ត្រី​និង​ក្មេងៗ​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Amaq​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​។​

អ្នកនាំពាក្យ​ក្រុមចម្រុះ​លោក​Colonel Sean Ryan​ថា ចំពោះ​ការវាយប្រហារ​នៅ​តំបន់ Buqan ជិត Hajin នៅ​ច្រាំង​ខាងកើត​នៃ​ទន្លេ Euphrates កាលពី​ថ្ងៃ​សៅរ៍ មិនបាន​ធ្វើឲ្យ​ជន​ស៊ីវិលណា​ស្លាប់​និង​របួស​នោះទេ​។ លោក​ថា ក្រុមចម្រុះ​បានរៀបចំ​វិធានការ​ច្បាស់លាស់​ណាស់ ក្នុង​ការកំណត់​គោលដៅ​សត្រូវ ដើម្បី​វាយប្រហារ​ឲ្យចំ​គោលដៅ​ក្រុម ISIS និង​ដើម្បី​ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​។​

​សូមបញ្ជាក់ថា ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក និង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) បាន​បើ​ការវាយប្រហារ លើ​ក្រុម​សកម្ម​ប្រយុទ្ធ​IS​នៅ​ប៉ែក​ខាងកើត​ទន្លេ Euphrates​ជា​យូរ​មកហើយ​។ ការប្រយុទ្ធ​គ្នា​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ចុងក្រោយបង្អស់​របស់​ក្រុមចម្រុះ ដើម្បី​កម្ចាត់​ក្រុម​IS​ដែល​នៅ​សេសសល់​៕

ព័ត៌មានផ្សេងទៀត