សាំង​ធ្លាក់ចុះ​ត្រឹម ៣៦៥០​រៀល​ក្នុង​មួយ​លីត្រ ក្រោយ​ឡើង​មួយរយៈ​

16-11-2018 2:23 pm 777

ក្រសួង​ពាណិជ្ជកម្ម តាមរយៈ​សេចក្តីជូនដំណឹង​បានប្រកាស​កំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅ​តាម​ស្ថានីយ​ទាំងអស់​ទូទាំង​ប្រទេស ដោយ​តម្លៃ​ប្រេងសាំង​ធម្មតា​ក្នុង​មួយ​លីត្រ ៣៦៥០​រៀល និង​តម្លៃ​ប្រេងម៉ាស៊ូត​តម្លៃ ៣ ៨០០​រៀល​ចាប់​ថ្ងៃទី​១៦ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​សាំង​នៅពេលនេះ​គឺ​មាន​ការ​ចុះ ដោយ​កាលពី​ថ្ងៃ​ទី​០១ ដល់​ទី​១៥ ខែវិច្ឆិកា កន្លងទៅ តម្លៃ​ប្រេងសាំង​ធម្មតា​ក្នុង​មួយ​លីត្រ​៤០០០​រៀល និង​តម្លៃ​ប្រេងម៉ាស៊ូត​ក៏​៤០០០​រៀល​ដូចគ្នា​៕

ព័ត៌មានផ្សេងទៀត