ក្រសួង​ធនធានទឹក​​ឱ្យ​ប្រុងប្រយ័ត្ន​​ពី​អាកាសធាតុ​​ចាប់ពី​ថ្ងៃទី​១៧-១៩​វិច្ឆិកា​​

15-11-2018 12:18 pm 1411

​បន្ទាប់ពី​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករណ៍​ថា មាន​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ បាននិងកំពុង​បន្ត​គ្របដណ្ដប់​លើ​ជ្រោយ​ឥណ្ឌូចិន ហើយ​ជ្រលង​សម្ពាធ​នេះ បាននិងកំពុង​គ្របដណ្ដប់​លើ​ភាគខាងត្បូង​ប្រទេស​កម្ពុជា​។ ក្រសួង​បន្តថា លក្ខណៈ​បែបនេះ នឹង​ធ្វើឱ្យ​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ នៅតាម​បណ្ដា​រាជធានី​ខេត្ត​មួយចំនួន​ដូចជា រាជា​ធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ស្ពឺ តាកែវ និង​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​។​

​ជាមួយគ្នា​នោះ​ក្រសួង​ធនធានទឹក បាន​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​នេសាទ និង​អ្នកធ្វើដំណើ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើតមាន​ជាយថាហេតុ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត