និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នៅរាជធានីភ្នំពេញ អាចមកបើកប្រាក់គោលនយោបាយសោធនសម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៨ នៅថ្ងៃទី១៦ ខែវិច្ឆិកា តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ាក.អ នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដោយត្រូវភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារ កាណាឌីយ៉ា ក.អ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។នេះបើយោងតាមសេចក្តីជូនដំណឹង របស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល។
នៅក្នុងសេចក្តីជូនដំណឹងដដែល ក៏បញ្ជាក់ដែរថា ចំពោះប្រាក់គោលនយោបាយរបបសន្តិសុខសង្គមរបស់សពនិវត្តជន សពជនបាត់បង់សម្បទាវិជ្ជាជីវៈ និងប្រាក់គោលនយោបាយប្រចាំខែ សម្រាប់អ្នកនៅក្នុងបន្ទុករបស់សពនិវត្តជន និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈ និងកូនកំព្រារបស់សពមន្ត្រីរាជការស៊ីវិល ត្រូវបានរៀបចំបើកជូនដល់គេហដ្ឋាន ឫតាមសាលាសង្កាត់ សាលាខណ្ឌ នៅរាជធានីភ្នំពេញ៕