ពាក្យ​​«​ប្រេសិត​» ​មានន័យ​​ដូចម្តេច​?​

11-11-2018 2:48 pm 5827

​បើ​ស្តាប់​សំណូរ​ពាក្យ អាច​នឹង​ច្រឡំ​ថា ជា​ពាក្យ​កម្ចី ពី​បារាំង ឬ​អង់គ្លេស ប៉ុន្តែ តាមពិត ពាក្យ​«​ប្រេសិត​» ជា​ពាក្យ​កម្ចី​ពី សំស្ក្រឹត ដែល​បាលី គឺ​«​បេសិត​» មាន​ថ្នាក់​ពាក្យ​ជា .​គុ​. មានន័យថា ដែល​គេ​បញ្ជូន​, ដែល​ត្រូវគេ​ចាត់​ប្រើ​។ បើជា .​ន​. គឺ​សំដៅលើ​វីរជន​ដែល​រដ្ឋាភិបាល ចាត់​បញ្ជូន​ទៅកាន់​ប្រទេស​ដទៃ ដើម្បី​ទាក់ទង​ប្រាស្រ័យ​កិច្ចការ​ផ្សេងៗ​, ទូត​, អ្នក​នាំសារ​។ ស្មើ​ពាក្យ បារាំង​ថា Envoye´ ។​

​ប្រេសិត​វិសាមញ្ញ គឺ​ទូត​ដែល​រដ្ឋាភិបាល​បញ្ជូនទៅ​កាន់​ប្រទេស​ដទៃ ដើម្បី​ចរចា​កិច្ចការ​សំខាន់ ពិសេស​ប្លែក​ពី​ធម្មតា (​បារាំង Envoye´  extraordinire)​។​

 ពាក្យគន្លឹះ  អក្សរសាស្ត្រខ្មែរ

ព័ត៌មានផ្សេងទៀត