វិធី​ជួយ​រោយ​លម្អង​លើ​ផ្កា​ល្ពៅ ដើម្បី​ឱ្យ​ផ្លែ​កាន់ និង​ធំ​ល្អ

09-11-2018 3:26 pm 589

​ល្ពៅ​ជា​ដំណាំ​បន្លែ យក​ផ្លែ​មួយ​ប្រភេទ ដែល​មាន​ការលំបាក​ក្នុង​ការបង្ក​កំណើត ព្រោះ​ដំណាំ​នេះ បើ​គ្មាន​សត្វល្អិត​ដែល​ជា​សត្វ​ពាំនាំ​លម្អង​ឈ្មោល​យកទៅ​បង្កាត់​ជាមួយ​លម្អង​ញី​ទេ មិន​អាច​បង្ក​កំណើត​បង្កើតជា​ផ្លែ​បានឡើយ ។​

​ម្យ៉ាងទៀត លម្អងផ្កា​ឈ្មោល​មាន​លក្ខណៈ​ស្អិត មិន​អាច​ហើរ​តាម​ខ្យល់​ទៅរក​ផ្កា​ញី​បានទេ ដូច្នេះ បើ​គ្មាន​សត្វល្អិត​ជា​អ្នក​ជួយ​ពាំនាំ​លម្អង​ទេ គឺ​មនុស្ស​យើង​អាច​ជួយ​ក្នុង​ការបង្ក​កំណើត​បាន​ដែរ ។​

​យោងតាម​បទពិសោធន៍​របស់​កសិក​រ ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​នេះ យើង​ត្រូវ កាច់​ផ្កា​ឈ្មោល គោះ រោយ រួច​គ្រប​ពីលើ​ផ្កា​ញី ។​

​វិធី​នេះ នឹង​អាចជួយ​ឱ្យ​ល្ពៅ​មាន​ផ្លែ​ច្រើន​ជាង​មុន ហើយ​ផ្លែ​ល្ពៅ​ដែល​ចេញមក ១០​ផ្លែ យើង​អាច​ទទួលបាន​៩​ផ្លែ ជា​ផ្លែ​កាន់ ហើយ​ធំ​ល្អ ៕

ព័ត៌មានផ្សេងទៀត