ក្រសួង​ការងារ​ស្នើ​ម្ចាស់​សហគ្រា​សឲ្យកម្ម​ករខ្លួន​ឈប់​សម្រាកដោយ​មានប្រាក់​ឈ្នួល​ក្នុង​ពិធី​បុណ្យ​អុំទូក​

05-11-2018 3:51 pm 781

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ស្នើ​ឲ្យ​ម្ចាស់ នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​អនុញ្ញាត ឲ្យ​កម្មករនិយោជិ​តទាំងអ​ស់​របស់​ខ្លួន ឈប់សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ខាងមុខ​នេះ​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល​ក៏​បានឲ្យ​ដឹង​ដែរថា ក្នុង​ករណី​ចាំបាច់​បំផុត ដែល​សហគ្រាស គ្រឹះស្ថាន មិន​អាច​បញ្ឈប់ សកម្មភាព​របស់​ខ្លួន​បាន​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ម្ចាស់​សហគ្រាស ត្រូវ​សម្របសម្រួល​ជាមួយ​កម្មករ​និយោជិត​ឲ្យមាន​ការស្ម័គ្រចិត្ត ព្រមទាំង​បែងចែក​ឲ្យមាន​ពេលវេលា និង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​បាន​សមស្រប ហើយ​កម្មករ​និយោជិត ដែល​ធ្វើការ​ថ្ងៃ​ឈប់សម្រាក​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​នេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់​បំណាច់​បន្ថែម ដែល​មាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​៕

 ពាក្យគន្លឹះ  ក្រសួងការងារ

ព័ត៌មានផ្សេងទៀត