ពាក្យ​​«​ពីរោះ និង ពិរោះ​»​​សរសេរ​​មួយណា​​ត្រូវ​?​

04-11-2018 3:46 pm 5328

​ការសរសេរ​ពាក្យ​នេះ ភាគច្រើន​នៅ​សរសេរ​ខុសគ្នា​នៅឡើយ​។ អ្នកខ្លះ សរសេរ​«​ពីរោះ​» អ្នកខ្លះ​សរសេរ​«​ពិរោះ​» តើ​សំណេរ​ទាំងពីរ​នេះ មួយណា​ត្រឹមត្រូវ​?
​ក្នុង​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បង្ហាញថា ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​«​ពីរោះ​» មិនមែន​«​ពិរោះ​» ទេ​។​

-​ពីរោះ មាន​ថ្នាក់​ពាក្យ​ជា .​គុ​. មានន័យថា ដែល​ស្រួល​ស្តាប់​, ល្អ​ស្តាប់​, ឆ្ងាញ់​ត្រចៀក​, ដែលមាន​ទំនង​សូរសព្ទ​គួរឲ្យ​ចង់​ស្តាប់​។​

​ឧទាហរណ៍​៖ សំឡេង​ពីរោះ​, សម្តី​ពីរោះ​, ពាក្យ​ពីរោះ ....​។​

​ប្រើ​ជា .​កិ វិ​. ក៏បាន​

​ឧទាហរណ៍​៖ និយាយ​ពីរោះ​, ច្រៀង​ពីរោះ ......

ព័ត៌មានផ្សេងទៀត