ស្លាប់​អ្នក​មុជទឹក​ម្នាក់​​ក្នុង​បេសកកម្ម​​ស្វែងរក​​យន្ដហោះ​​ឥណ្ឌូនេស៊ី​​​

03-11-2018 12:10 pm 729
រូបភាពលោក​Syachrul Anto

​អ្នក​មុជទឹក​ម្នាក់​ក្នុង​បេសកកម្ម​ស្វែងរក​និង​ជួយសង្គ្រោះ ក្រោយ​យន្ដហោះ​ដឹក​អ្នកដំណើរ​ឥណ្ឌូនេស៊ី​របស់​ក្រុមហ៊ុន​Lion Air ជើងហោះហើរ​JT610​បាន​ធ្លាក់​កាលពី​ថ្ងៃទី​២៩​តុលា បាន​ស្លាប់បាត់​បង់ជីវិត​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុង​Merdeka.com នា​ថ្ងៃទី​០៣​វិច្ឆិកា​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​លោក​Syachrul Anto អាយុ​៤៨​ឆ្នាំ បាត់​ខ្លួន​មិនឃើញ​ត្រឡប់​មកលើ​នាវា​វិញ នៅពេល​បេសកកម្ម​មុជទឹក​ត្រូវបាន​ផ្អាក​កាលពី​ម៉ោង​៤​រសៀល​ក្នុង​ថ្ងៃ​ដដែល​។

​ប្រធាន​ក្រុម​មុជទឹក​លោក​Bayu Wardoyo​បាន​និយាយថា រហូតដល់​ម៉ោង​៩​កន្លះ​យប់​ទើបរ​កលោក​Syachrul Anto​ឃើញ​និង​ស្រង់​ចេញពី​ក្នុង​ទឹក​។ ភ្លាមៗ​លោក​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​Koja ជា​កន្លែង​ដែល​បញ្ជាក់ថា​លោក​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។ ក្រុម​ជំនាញ​កំពុង​ស៊ើបរក​មូលហេតុ​ដែល​ធ្វើឲ្យ​លោក​Anto​ស្លាប់​៕

ព័ត៌មានផ្សេងទៀត