ដោយសារមានការសាកសួរច្រើនទាក់ទងថា៖ តើត្រូវធ្វើយ៉ាងណាឲ្យដឹងថាWindow Crackឬ License? ថ្ងៃនេះយើងសូមលើកយកនូវវិធីសាស្ត្រមួយចំនួនមកបង្ហាញ ដែលរៀបរៀងដោយលោកសា សិលា។
♦ វិធីសាស្ត្រទី១៖
សម្រាប់អ្នកប្រើប្រាស់Window 10 យើងអាចចូលទៅកាន់ (Sitting -> Update & Security -> Activation) យើងនឹងឃើញមានភាពខុសគ្នារវាងWindow Crack និង License ដូចខាងក្រោម៖
១. សម្រាប់Window Crack អ្នកនិងទទួលបានសារមួយថា Window is activated using your organization’s activation services (សូមមើលរូបភាព)
២. ចំណែកWindow License អ្នកនិងទទួលបានសារមួយថា Window is activated with a digital license ឬ Window is activated with a digital license link to your Microsoft account (សូមមើលរូបភាព)
♦ វិធីសាស្ត្រ ទី២ ៖
យើងប្រើ Command ដើម្បីបង្ហាញ Script យើងអាចប្រើ Command ខាងក្រោមក្នុង CMD ឬ Run បានដូចគ្នា តោះមកតាមដានទាំងអស់គ្នា៖
- RUN or CMD → slmgr.vbs /dli → Enter ៖ នោះយើងនិងឃើញពីភាពខុសគ្នារវាងCrack និង License (មើលរូបភាពខាងក្រោម) ។
ប្រភព៖ antkh