លោក​ត្រាំ​និង​លោក​ស៊ី ពិភាក្សាគ្នា​តាម​ទូរស័ព្ទមុន​ជួប​មុខ​គ្នា​នៅ​ចុងខែ​នេះ​

02-11-2018 10:43 am 731
លោកដូណាល់ ត្រាំនៅខាងឆ្វេងលោកស៊ី ជីនពីង

​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​បាន​ជួបពិភាក្សា​ជាមួយ​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១​ខែវិច្ឆិកា​ម្សិលម៉ិញ​។ តាមរយៈ​សារ​លើ​tweete​លោក​ត្រាំ​ថា កិច្ចពិភាក្សារវាងលោក​ ជាមួយ​លោក​ស៊ី បានប្រព្រឹត្តទៅយ៉ាងល្អ។ ថ្នាក់ដឹកនាំទាំងពីរបានជជែកគ្នាលើ​បញ្ហា​ជាច្រើន រួមមាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ និង​បញ្ហា​កូរ៉េខាងជើង​ផងដែរ​។ លោក​ត្រាំ​ឲ្យដឹង​ដែរថា បញ្ហា​ដែល​បាន​និយាយ​តាម​ទូរស័ព្ទ​នេះ នឹងត្រូវ​លើ​កមក​ពិភាក្សា​បន្ថែម នៅពេល​លោក​និង​លោក​ស៊ី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​G20​នៅក្នុងប្រទ​សអា​ហ្សង់​ទីន​នៅ​ចុងខែ​នេះ​។​

​គួរ​កត់សំគាល់ថា ទីក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង បាន​ជួបប្រទះ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយគ្នា​កាន់តែខ្លាំង​ឡើងៗ ក្រោយ​លោក​ត្រាំ​បាន​តំឡើង​ពន្ធ លើ​ទំនិញ​ចិន​នាំចូល​អាមេរិក​ជា​បន្តបន្ទាប់ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ចិន​ប្តូរ​ឥរិយាបទ ធ្វើ​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​។ ប៉ុន្តែ​ចិន​មិន​គិត​អ៊ីចឹង​ទេ ដោយបាន​ចាត់វិធានការ​តំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​វិញ ដើម្បី​សងសឹក​។ យ៉ាងណា មានការ​រំពឹងថា លោក​ត្រាំ​និង​លោក​ស៊ី នឹង​អាច​បំបែក​ភាពទាល់ច្រក ផ្នែក​ពាណិជ្ជកម្ម​នេះ​បាន នៅពេល​ជួប​ពិភាក្សាគ្នា​នៅ​ខាងក្រៅ​កិច្ចប្រជុំ G20៕ 

ព័ត៌មានផ្សេងទៀត