កូរ៉េខាងត្បូង​៖​​លោក​គីម ជុង​អ៊ុន​​នឹងធ្វើ​ទស្សនកិច្ច​​ទៅ​កូរ៉េខាងត្បូង​​ឆាប់ៗ​

01-11-2018 3:29 pm 583
លោកគីម ជុងអ៊ុន(ស្ដាំ) និងលោកមូន ជែអ៊ីន​ពេល​ជួបគ្នា​កន្លងមក

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន បាន​និយាយ​នៅ​ថ្ងៃទី​០១​វិច្ឆិកា​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​សេ​អ៊ួ​ល​ក្នុងពេល​ឆាប់ៗ ជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​ការទូត​ដែលមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក្នុង​បំណង​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ពេល​ថ្លែង​សុន្ទរកថា​មុន​កិច្ចប្រជុំសភា លោក​មូនបាន​បញ្ជាក់ថា កិច្ចប្រជុំ​លើក​ទី​ពីរ​រវាង​អាមេរិក​និង​កូរ៉េខាងជើង​ខិត​កាន់តែ​ជិត​ហើយ​។ ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង ត្រូវ​រំពឹងថា​នឹងធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង​ក្នុងពេល​ឆាប់​ដែរ​។ លោក​មូន​រំពឹងថា លោក​គីម​ក៏​អាចធ្វើ​ទស្សនកិច្ច​ទៅ​រុស្ស៊ី ហើយ​អាច​ជួប​ជាមួយ​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ​បន្ថែមទៀត​។ សូមបញ្ជាក់ថា កន្លងមក​លោក​មូន​ធ្លាប់​និយាយថា លោក​គីម​បានបញ្ជាក់​នៅក្នុង​កិច្ច​ជំនួប​ក្នុង​ទីក្រុង​ព្យុងយ៉ាង​កាលពី​ខែកញ្ញា លោក​នឹង​ទៅ​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំនេះ ប៉ុន្ដែ​មិនទាន់​បញ្ជាក់​កាលបរិច្ឆេទ​ច្បាស់លាស់​ទេ​៕

ព័ត៌មានផ្សេងទៀត