ការជួញដូរ​មនុស្ស​​បាន​ថយចុះ​៣​ករណី​​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​

31-10-2018 3:58 pm 845
  ស្តាប់
ស្តាប់ជាសំឡេង


​យោងតាម​របាយការណ៍ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បានឱ្យដឹងថា ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៨​នេះ ការបង្ក្រាប​ករណី​ជួញដូរ​មនុស្ស​បាន​ថយចុះ​៣​ករណី ធៀប​រយៈពេល​ដូចគ្នា​កា​ពី​ឆ្នាំមុន​។ ជាមួយគ្នា​នោះ​លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ជំ​ជំរុញ​ឱ្យ​ក្រុមការងា​រទាំង​៦ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បង្កើន​កិច្ចសហប្រតិបត្តិកា​រកា​រងារ​រួមគ្នា ដើម្បី​បង្ក្រាប​ការជួញដូរ​មនុស្ស​ទទួល​បាន​ជោគជ័យ​កាន់​ល្អប្រសើរ​បន្ថែមទៀត​។

​នៅក្នុង​កិច្ចប្រជុំណៈ​កម្មាធិការជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៨ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា លោក​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឱ្យ​ក្រុមការងា​រទាំង​៦​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បង្កើន​កិច្ចសហប្រតិបត្តិកា​រកា​រងារ​រួមគ្នា ដើម្បី​បង្ក្រាប​ការជួញដូរ​មនុស្ស​ទទួល​បាន​ជោគជ័យ​កាន់​ល្អប្រសើរ​បន្ថែមទៀត​។ លោក​ស ខេង បន្តថា ក្រុមការងារ​ទាំងអស់ ត្រូវ​រៀបចំ​វិធីសាស្ត្រ​សម្រាប់​បំពេញ​កិច្ចការ​អោយ​ត្រូវ​តាម​ស្ថានភាព​ជាក់ស្តែង និង​ធ្វើយ៉ាងណា​អោយមាន​ភាពរលូន ដែល​នឹង​ធ្វើអោយ​យើង​ទទួលបាន​លទ្ធផល​កាន់តែ​មាន​ប្រសិទ្ធភាព​ផងដែរ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​ហ្វេ​សប៊ុក​ក្រសួងមហាផ្ទៃ​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី​ជូ ប៊ុន​អេង បានផ្ដល់​កិច្ចសំភាសន៍​ជូន​ក្រុម​អ្នកយកព័ត៌មាន ថា​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៨​នេះ ការបង្ក្រាប​ករណី​ជួញដូរ​មនុស្ស​បាន​ថយចុះ​៣​ករណី ធៀប​រយៈពេល​ដូចគ្នា​កា​ពី​ឆ្នាំមុន ប៉ុន្តែ​បទល្មើស​ពពោះ​ជំនួស និង​ការផ្សព្វផ្សាយ​អាជីវកម្ម​ផ្លូវភេទ ទាមទារ​ឲ្យមាន​វិធានការណ៍​ថ្មីៗ​ដើម្បី​ដោះស្រាយ​។ អ្នកស្រី​បន្តថា នៅក្នុង​កិច្ចប្រជុំ​នេះ ក៏បាន​ដាក់ចេញ​វិធានការណ៍​អាទិភាព​ចំនួន​១៦​ចំណុច ដើម្បី​អនុវត្ត​បន្ត​សម្រាប់​ឆមាស​ទី​២​ឆ្នាំ​២០១៨ ក្នុងន័យ​ធានា​ប្រសិទ្ធភាព​ការងារ​បង្កា ទប់ស្កាត់ បង្ក្រាប ផ្តន្ទាទោស និង​ការជួយ​ការពារ​ដល់​ជនរងគ្រោះ ពី​ករណី​ជួញដូរ​មនុស្ស​។​

​អ្នកស្រី​បាន​បញ្ជាក់ដែរថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នឹង​ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព និង​កេងប្រវ័ញ្ច​កំលាំង​ពលកម្ម​ជួញដូរ​ផ្លូវភេទ ការដកហូត​សរីរាង្គ​ជួញដូរ ការនាំ​ទារក និង​កុមារ​ឆ្លងដែន ការ​ពពោះ​ជំនួស និង​ការជួញដូរ​ពលកម្ម​ក្នុង​ឧស្សាហកម្ម​នេសាទ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត