Juventus​​ចង់បាន​​James Rodriguez​​ឲ្យទៅ​ជុំគ្នា​​នឹង​​Cristiano Ronaldo?

31-10-2018 1:17 pm 849
កីឡាករJames Rodriguez(ឆ្វេង)​និងកីឡាករCristiano Ronaldo​

​ក្រោយពី​ទទួលបាន​ជោគជ័យ ក្នុង​ការនាំយក​កីឡាករ​Cristiano Ronaldo​ទៅកាន់​ទឹកដី​របស់ខ្លួន ក្លឹប​សេះបង្កង់​អ៊ីតាលី​Juventus កំពុង​សម្លឹង​ឃើញ​អតីត​មិត្ដ​រូប​ក្រុម​មួយរូប​ទៀត​របស់​Ronaldo​។ នោះ​គឺ​កីឡា​James Rodriguez ដែល​Juventus​ចង់ឲ្យ​ទៅ​ជួបជុំ​ជាមួយនឹង​Ronaldo​។ បច្ចុប្បន្ន​Rodriguez​កំពុង​លេងឲ្យ​ក្លឹប Bayern Munich​របស់​អាល្លឺម៉ង់ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​Real Madrid​។ Rodriguez​ទៅ​លេងឲ្យ​Bayern Munich​តាំងពី​រដូវក្ដៅ​ឆ្នាំ​២០១៧​មកម្ល៉េះ ប៉ុន្ដែ​អាច​នឹង​ចាកចេញ​ក្នុងពេល​ឆាប់ៗ ដូច្នេះហើយ​ជាហេតុ​ធ្វើឲ្យ​Juventus​មានឱកាស​។

​តាម​កាសែត​អាល្លឺម៉ង់​បាន​ចុះផ្សាយ​ថា Rodriguez​ចង់​ចាកចេញ​ក្នុង​ខែមករា​ឆ្នាំ​២០១៩ ដើម្បី​ត្រឡប់​ទៅលេង​នៅ​La Liga​វិញ ឬក៏​ផ្លាស់ប្ដូរ​ទៅ​កន្លែង​ផ្សេង​ជា​អចិន្ដ្រៃយ៍​តែម្ដង​បើ​អាច​។ កន្លងមក​Juventus​ក៏​ធ្លាប់​ផ្ដល់ឱកាស​ឲ្យគេ​ជាច្រើន​ដងហើយ​ដែរ ប៉ុន្ដែ​ពេលនេះ​Juventus​អាច​ចាប់អារម្មណ៍​លើ​រូបគេ​ជាថ្មី ដោយ​Juventus​ក៏​កំពុង​រៀបចំ​ផែនការ ជួប​ជាមួយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​វ័យ​២៧​ឆ្នាំ​រូប​នេះដែរ​។ យ៉ាងណាមិញ​នៅ​រង់ចាំ​មើល​បន្ដទៀត ថា​គោលបំណង​របស់​Juventus​អាច​ជោគជ័យ​ឬ​បរាជ័យ​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត