រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក​ក្នុង​សង្កាត់​ដង្កោ​នៅ​ថ្ងៃ​ទី​១​ខែវិច្ឆិកា​

30-10-2018 10:16 am 939

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក​រយៈពេល​ខ្លី ប្រមាណ​ជា ៤​ម៉ោង ចាប់ពី​ម៉ោង​៨:០០​យប់ ដល់​ម៉ោង ១២:០០ យប់ ស្ថិតនៅ​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល ក៏​បានឲ្យ​ដឹង​បន្ថែមថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ការផ្គត់ផ្គង់​ទឹក​នៅ​លើ​ផ្លូវ​លេខ​៦០d កែង​នឹង​ផ្លូវ​លេខ​៣៩d និង​ផ្លូវ​លេខ​៦០d កែង​នឹង​ផ្លូវ​លេខ​២០៥dt ដើម្បី​កាត់​ភ្ជាប់​បំពង់​ចែកចាយ​ទឹក​ថ្មី ទំហំ​១៦០ ម​ម នៅលើ​ផ្លូវ​៦០d-១៥ ចាប់​ពី​ផ្លូវ​លេខ​៦០d ដល់​ផ្លូវ​លេខ​៦០d-១៦​។​

​សូមបញ្ជាក់​ថា ក្រោយ​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី​រួច អាច​នឹង​ធ្វើឲ្យ​គុណភាព​ទឹក មាន​ភាព​ល្អក់កករ ក្នុង​រយៈពេល​ខ្លី​ផងដែរ​៕

ព័ត៌មានផ្សេងទៀត