លោក​ហ៊ុន ម៉ា​នី ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ជាម ច​ន្នី

27-10-2018 9:30 am 1113

​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ សព​លោក ជាម ច​ន្នី អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ល្ងាច​ថ្ងៃទី​២៦ តុលា​។​

​សូមបញ្ជាក់​ថា លោក ជាម ច​ន្នី អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​កំពង់ចាម បាន​ទទួលមរណភាព នៅ​រសៀល ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕

ព័ត៌មានផ្សេងទៀត