ឃាត់ខ្លួន​ចិន​៤​នាក់ ក្រោយ​ប្រើ​ដំបង​វាយ​រថយន្ត​ប៉ូលីស​នៅ​ព្រះសីហនុ​

25-10-2018 5:07 pm 2484

​កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៤​នាក់ ជា​ជនជាតិ​ចិន កាលពី​យប់​រំលង​ចូល​ថ្ងៃ​ទី​២៥ ខែតុលា នៅ​ចំណុច​មុខ​កាស៊ីណូ​យ៉ាឌូ​លី ក្រុមទី​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ នេះ​បើ​តាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ។​

​ការឃាត់ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ពួកគេ​បាន​ធ្វើ​សកម្មភាព​ប្រើ​ដំបង​វាយ​រថយន្ត របស់​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ចំនួន​១​គ្រឿង ដោយ​បាន​បណ្តាលឱ្យ​ខូចខាត​យ៉ាង​ដំណាំ ។ 

​ចំណែកឯ ជនរងគ្រោះ​ចំនួន​៤​នាក់ ជា​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ពុំ​មាន​រងរបួស​អ្វី​នោះទេ ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ព័ត៌មានផ្សេងទៀត