កម្ពុជា​-​តួ​ក​គី អាច​នឹង​ភ្ជាប់​ជើងហោះហើរ​ផ្ទាល់ ក្នុង​ពេល​​ខាងមុខ​

24-10-2018 11:10 am 1005
  ស្តាប់
ស្តាប់ជាសំឡេង

​សាធារណរដ្ឋ​តួ​ក​គី និង​ប្រទេស​កម្ពុជា អាច​នឹង​ភ្ជាប់​ជើងហោះហើ​រដឹក​អ្នកដំណើរ ក្នុង​ពេល​ឆាប់​ខាងមុខ ។ ការ​បង្ហើប​ពី​ព័ត៌មាន​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិស័យ​ទេសចរណ៍​រវាង​កម្ពុ​ជា - តួ​ក​គី នៅ​ទីក្រុង​អ៊ី​ស្តម​ប៊ុ​ល កាលពី​ថ្ងៃ​ទី​២២ ខែតុលា ...

​ក្រោយ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ និង​ក្រោយពេល​ដែល​មាន​កិច្ចព្រមព្រៀង​ស្តីពី​ការ​មិន​យកពន្ធ​ត្រួត​រវាង​កម្ពុជា និង​តួ​ក​គី កម្ពុជា​សង្ឃឹមថា នឹង​បានទទួល​ក្រុមហ៊ុន Turkish Airlines ហោះហើរ​ត្រង់​តួ​ក​គី​មក​កម្ពុជា នៅពេល​មុខ​ដ៏​ខ្លី ។ 

​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក Mevlut Cavsoglu រដ្ឋមន្ត្រីការបរទេស​តួ​ក​គី កាលពី​ថ្ងៃ​ទី​២២ ខែតុលា នា​ទីក្រុង​អ៊ី​ស្តម​ប៊ុ​ល សាធារណរដ្ឋ​តួ​ក​គី ។​

​កិច្ចព្រមព្រៀង​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​សម្របសម្រួល​ការធ្វើ​ដំណើរ និង​ជំរុញ​ការតភ្ជាប់​តាម​ផ្លូវអាកាស​, ការសិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​រួមគ្នា​, ការផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ ស្ថិតិ និង​ឯកសារ​គោលនយោបាយ ច្បាប់​ទេសចរណ៍​, ការអភិវឌ្ឍ​មូលធន​មនុស្ស និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​, ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ផ្នែក​សាធារណៈ និង​ឯកជន ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​បង្កើត​បណ្តាញ​ធុរកិច្ច​ទេសចរណ៍ និង​គម្រោង​វិនិយោគ​ទេសចរណ៍ និង​ចូលរួម​រាល់​ព្រឹត្តិការណ៍ សិក្ខាសាលា សន្និសីទ និង​កិច្ចប្រជុំ​នានា​ទៅវិញទៅមក ។ 

​គូសបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧ ភ្ញៀវទេសចរ​តួ​ក​គី​បាន​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ចំនួន ១៤,៥​លាន​នាក់ ដោយ​ភាគច្រើន ធ្វើដំណើរ​ទៅកាន់​អឺរ៉ុប និង​អាស៊ី រួមមាន សិង្ហ​បុរី និង​ថៃឡង់​ដ៍ ។​

​ដោយឡែក​សម្រាប់​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៧ ទេសចរ​តួ​ក​គី​បាន​មក​ទស្សនា​កម្ពុជា មាន​ចំនួន ៨.៥០០​នាក់ ក្នុង​កំណើន ២២,៧​ភាគរយ ។​

​បច្ចុប្បន្ន Turkish Airlines បាន​ភ្ជាប់​ជើងហោះហើរ ត្រង់​ពី​ទីក្រុង​អ៊ី​ស្តម​ប៊ុ​ល ទៅ​កាន់​តំបន់​អាស៊ាន​ភាគច្រើន​តាមរយៈ​ជើងហោះហើរ ទៅ​ម៉ាឡេស៊ី​, សិង្ហ​បុរី​, ទីក្រុង​បាងកក ប្រទេស​ថៃ និង​ហូ​ជី​ម៉ិញ ប្រទេស​វៀតណាម ៕

ព័ត៌មានផ្សេងទៀត