កម្ពុជា​-​តួ​ក​គី ចុះហត្ថលេខា​លើ​ឯកសារ និង​កិច្ចព្រមព្រាង​សំខាន់ៗ​ចំនួន​៨

22-10-2018 11:20 am 879
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋាភិបាល​កម្ពុជា និង​តួ​ក​គី បានសម្រេច​ចុះហត្ថលេខា​រួមគ្នា លើ​ឯកសារ និង​កិច្ចព្រមព្រាង​អនុស្សារណៈ​សំខាន់​ៗ​ចំនួន​៨ ក្រោម​វត្តមាន​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក រ៉េ​ជីប ថា​យ៉ី​ប​អ៊ែ​ដ៏​វ៉ាន ប្រធានាធិបតី​តួ​ក​គី នៅ​ថ្ងៃ​ទី​២១ ខែតុលា​។

​ឯកសារ​ និង​កិច្ចព្រមព្រៀង​អនុស្សរណៈ​សំខាន់ៗ​ចំនួន​៨​ក្នុងនោះ​រួមមាន​៖

​​១៖ អនុស្សរណៈ​ស្តីពី​កិច្ចសហប្រតិបត្តិកា​ររ​វាង អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​ក​ម្ចាស់​មីន និង​ស​ង្រោះ្គ​ជនពិការ​ដោយសារ​មីន និង​មជ្ឈមណ្ឌល​ជាតិ​សកម្មភាព​មីន​តួ​ក​គី ភាគី​កម្ពុជា​ចុះហត្ថលេខា​រវាង លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក ម៉ូ​សសិន ដេ​រ៉េ (Muhsin Dere) អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​

​២៖ អនុស្សរណៈ​ស្តីពី កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម ចុះហត្ថលេខា​រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក​បណ្ឌិត បេ គារ ប៉ាក​ដេមី​រលី (Bekir Pakdemirli) រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​រុក្ខាប្រមាញ់​។​

​៣៖ កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទឹក ចុះហត្ថលេខា​រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក​បណ្ឌិត បេគារ ប៉ាក​ដេមី​រលី (Bekir Pakdemirli) រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​រុក្ខាប្រមាញ់​។​

៤៖ កិច្ចព្រមព្រៀង ស្តី​ពី​ជំរុញ​និង​ការការពារ​ទៅវិញទៅមក នៃ​វិនិយោគ​ចុះហត្ថលេខា​រវាង​លោក សុខ ចិន្តា សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយ​លោក ម៉ូ​ស្តា​ហ្វា វ៉ា​រ៉ា​ក (Mustafa Varark) រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង បច្ចេកវិទ្យា​។​

​៥៖ កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​កីឡា ចុះហត្ថលេខា​រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក ម៉េត​ម៉េត ម៉ូ​ហា​រ៉ែ​ម (Mehmet Muharrem) រដ្ឋមន្ត្រី​យុវជន និង​កីឡា​។​

​៦៖ កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិកា​រទេស​ច​រណ៍ ចុះហត្ថលេខា​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ជាមួយ​លោក ម៉េវ​លូត កា​វូ​សូ​ក្លូ (Mevlut Cavusoglu) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​។​

​​៧៖ កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អប់រំ ចុះហត្ថលេខា​រវាង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក ម៉េវ​លូត កា​វូ​សូ​ក្លូ (Mevlut Cavusoglu) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​

៨៖ កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​វប្បធម៌ ចុះហត្ថលេខា​រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​លោក ម៉េវ​លូត កា​វូ​សូ​ក្លូ (Mevlut Cavusoglu) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​។​

​សូមបញ្ជាក់​ថា ការចុះហត្ថលេខា​លើ​ឯកសារ និង​កិច្ចព្រមព្រាង​សំខាន់ៗ​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​តួ​ក​គី ក្រោយ​បញ្ចប់​ការចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅ​ប្រទេស​ប៊ែលហ្ស៊ិក​៕

 ពាក្យគន្លឹះ  កម្ពុជា-តួកគី

ព័ត៌មានផ្សេងទៀត