រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតដែនជម្រកសត្វព្រៃ «សំបូរ» ដែលមានផ្ទៃដីសរុបចំនួន ៥០.០៩៣ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ ។ ជាមួយគ្នានេះ ដែនជម្រកសត្វព្រៃ «ព្រែកប្រសព្វ» មួយផ្សេងទៀត ក៏ត្រូវបានបង្កើតឡើង លើផ្ទៃដីសរុបចំនួន ១២.៧៧០ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ខេត្តក្រចេះ ។ នេះបើតាមអនុក្រឹត្យ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃ ចុះថ្ងៃទី៥ ខែតុលា ។
ចង់ដឹងថាតើអ្វីជាចំណុចពិសេសនៃតំបន់ដែនជម្រកសត្វព្រៃទាំង២? តើដែនជម្រកសត្វព្រៃទាំងនេះ នឹងអាចជួយកាត់បន្ថយការបាត់បង់សត្វព្រៃ ក៏ដូចជាព្រៃឈើកម្រិតណា? ហើយក្រៅពីបង្កើតដែនជម្រកសត្វព្រៃ តើរដ្ឋាភិបាលមានវិធានការបែបណាចំពោះការបរបាញ់ ការចរាចរសាច់សត្វព្រៃខុសច្បាប់ដោយចំហនាពេលកន្លងមក?
ជាបន្តសូមស្តាប់បទសម្ភាសន៍រវាងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងនាទីហេតុការណ៍សំខាន់ ដែលរៀបចំជូនដោយគង់ ឧត្តម ដូចតទៅ…
សំឡេងបទសម្ភាសន៍៖